ទី​បំផុត​រក​ឃើញ ​យន្តហោះ​ដឹក​កីឡាករ Sala ​ហើយ​

  • 2019-02-04 02:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​ធ្លាក់​ក្នុង​សមុទ្រ​ដែល​ដឹក​កីឡាករ Sala ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​យក​ឃើញ​ហើយ​កាល​ពីម្សិលមិញ​នេះ ​ប៉ុន្តែ​មិន​មាន​សង្ឃឹម​ច្រើន​ថា​អ្នក​បើក​និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​នេះ​មាន​ជីវិត​នោះ​ទេ។

Sala ​បាន​ធ្វើ​ដំណើរ​ពី​បារាំង​មក​អង់គ្លេស ​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​ថ្មី Cardiff City ​។ យ៉ាងណាមិញ ​យន្ដហោះ​របស់​គេ​បាន​បាត់​ពី​រាដ៉ា ​នៅ​កន្លែង ​English Channel ​។ ក្រោយ​ពី​បាត់​ដំណឹង​ទៅ ​ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​រុក​រក​ប៉ុន្មាន​ថ្ងៃ ​ប៉ុន្តែ​បាន​ផ្អាក​វិញ​ក្រោយ​ពី​រក​មិន​ឃើញ។ ក្រោយ​ពី​បញ្ចប់​ទៅ​ហើយ​នោះ ​មាន​កីឡាករ​និង​សប្បុរសជន​ជា​ច្រើន​បាន​ប្រមូល​លុយ​គ្នា​ដើម្បី​បន្ដ​ការ​រុករក​ទៀត។

ឆ្លង​កាត់​រយៈ​២​សប្ដាហ៍​មក​នេះ ​ពួកគេ​ពិត​ជា​រក​ឃើញ​មែន ​ហើយ​បាន​ប្រកាស​ថា​យន្ដហោះ​ដែល​បាត់​នោះ​រក​ឃើញ​ហើយ ប៉ុន្តែ​មិន​ទាន់​ស្រង់​ឡើង​មក​លើ​ឡើយ។ ដោយ​វា​នៅ​បាត​សមុទ្រ​ឯ​ណោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី