ស្រីខួច ប្រាប់ចំណុចខ្លាំងរបស់ ស្រីពៅ អាចយកឈ្នះកីឡាករថៃ Rika
- 2019-02-04 02:37:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីខួច ប្រាប់ចំណុចខ្លាំងរបស់ ស្រីពៅ អាចយកឈ្នះកីឡាករថៃ Rika
ចន្លោះមិនឃើញ
ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈខាងមុខនេះនឹងមានវត្តមានកីឡាការិនីកម្ពុជា នៅ ស្រីពៅ តទល់នឹងជើងខ្លាំងម្ចាស់ផ្ទះលើសង្វៀនអន្តរជាតិ ONE ធ្វើនៅទីក្រុងបាងកក ប្រទេសថៃដែលធ្វើឲ្យកីឡាការិនីកម្ពុជា វី ស្រីខួច ដែលជាមិត្តជិតស្និទ្ធជឿជាក់លើកីឡាការិនីកម្ពុជានឹងទទួលបានជ័យជម្នះ។
វី ស្រីខួច និយាយថា ៖«ខ្ញុំសរសើរ ស្រីពៅ ត្រង់ឆាប់ចាប់បានណាស់ ហើយគាត់ខំទាល់តែចេះតែម្តង។ បើឲ្យប្រៀបជាមួយខ្ញុំវិញ គាត់រហ័សជាងខ្ញុំឆ្ងាយ មកពីគាត់មាឌតូចជាង តែបើនិយាយទៅ គាត់រហ័សអីចឹងតែម្តង»។
«ពេលទំនេរពីហាត់ យើងទៅក្រៅដើរលេងជាមួយគ្នា ពេលខ្លះអង្គុយបង្អាប់គ្នាចុះឡើង។ តែតាមពិតទៅ ស្រីពៅ ហើយនឹងខ្ញុំខុសគ្នាបន្តិច។ គាត់តែងតែលើកទឹកចិត្តខ្ញុំរហូត ឯខ្ញុំវិញមិនសូវចេះទេ! ខ្ញុំនិយាយតាមត្រង់ ខ្ញុំអរគុណគាត់ខ្លាំងណាស់ ពេលខ្ញុំត្រូវការអ្វីក៏គាត់ជួយខ្ញុំដែរ។ ពេលខ្លះយើងអត់មានលុយចាយអី យើងដឹងតែចេញឲ្យគ្នាទៅវិញទៅមក ហើយចេះជួយឲ្យកម្លាំងចិត្តគ្នាជានិច្ច។ ម្នាក់ៗចង់ឃើញគ្នាបានជោគជ័យដូចគ្នា»។
វី ស្រីខួច បានប្រាប់ នៅ ស្រីពៅ កុំឲ្យគិតច្រើនដូចរូបនាង។ «ខ្ញុំធ្លាប់វាយក្នុងទ្រុងនៅ ONE ៣ដងដែរ អីចឹងខ្ញុំមានបទពិសោធច្រើនដែរ។ ពេលប្រកួតម្តងៗ ខ្ញុំចេះតែបារម្ភខ្លាចគេចូលចាប់ អីចឹងខ្ញុំវាយអត់ចេញទេ»។
«ខ្ញុំ និង ស្រីពៅ បានមើលវីដេអូប្រកួតរបស់ Rika ឃើញថា ខាងគេពូកែចាប់ក្រោមខ្លាំង អីចឹងខ្ញុំប្រាប់ស្រីពៅ ថា ឲ្យប្រើចំណុចខ្លាំងគាត់ ជាពិសេសខាងប្រើដៃ វាយ Rika ទៅ ហើយធ្វើយ៉ាងណាកុំឲ្យគេចូលចាប់បាន»។
ប្រសិនបើ នៅ ស្រីពៅ អាចការពារខ្លួនពីការចូលចាប់ក្រោមបានមែន ស្រីខួច មានជំនឿចិត្តថាមិត្តភក្តិនាងនឹងទទួលបានលទ្ធផលល្អត្រឡប់មកផ្ទះវិញជាមិនខាន។
«បើនិយាយពីខាងដាល់ ខាងទាត់ជើង ឬប្រដាល់តែម្តង ខ្ញុំគិតថា Rika មិនអាចប្រៀបជាមួយ ស្រីពៅ ទេ»៕