ថៃជួបវិបត្តិគ្មានខ្យល់ដកដង្ហើម ខណៈកម្ពុជាផ្ដាំឲ្យពលរដ្ឋកុំព្រួយបារម្ភអ្វីឡើយ

  • 2019-02-04 02:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ទីក្រុង​បាងកក​​នៃ​ប្រទេស​ថៃ​​ កំពុង​ប៉ះ​ពាល់​សម្ពាធ​ខ្យល់​កខ្វក់​ដល់​កម្រិត​គ្រោះថ្នាក់​ ​រហូត​ត្រូវ​ស្នើ​ឲ្យ​ប្រជាជន​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដែល​ស្ថានភាព​បែប​នេះ​ ប្រជាជន​កម្ពុជា​ ជា​ពិសេស​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បានបង្ហាញ​ការ​​​ព្រួយ​បារម្ភ​ផងដែរ។​​ ប៉ុន្តែ​យ៉ាង​ណា​​​ក្រសួងបរិស្ថាន​នា​ពេល​ថ្មី​ៗ​ បាន​គូស​បញ្ជាក់​ថា ​រហូត​មក​ទល់​ពេលនេះ​ គុណភាព​ខ្យល់នៅ​ប្រទេស​កម្ពជា​មិនមាន​ផលប៉ះពាល់​ណាមួយ​ពីឥទ្ធិពល​ដែលកើត​នៅ​ប្រទេស​ជិត​ខាង​ទេ។

ប្រជាជនថៃនៅទីក្រុងបាងកកពាក់ម៉ាសការពារខ្យល់កខ្វក់

បើ​តាម​ហ្វេសបុក​ផ្លូវ​ការ​នៃ​ក្រសួង​បរិស្ថាន ​ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​ បាន​ឱ្យដឹងថា ​គុណភាព​ខ្យល់​នៅ​ប្រទេសកម្ពុជា​ មាន​គុណភាពល្អ​ ហើយ​ភាគល្អិត​នៅ​ក្នុង​ខ្យល់​ធម្មតា​មិន​មាន​ការ​ព្រួយបារម្ភ​ឡើយ។ មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថានបានធ្វើការតាមដានជាប្រចាំ និង​ធ្វើការ​វាយតម្លៃ​រៀងរាល់​ ២៤ម៉ោងម្តង ​ដើម្បី​តាមដាន​គុណភាព​ខ្យល់។ ក្រសួង​បរិស្ថាន​សូម​អំពាវនាវ​ដល់​បងប្អូន​កុំមាន​ការព្រួយ​បារម្ភអ្វី​ឡើយ ហើយ​ក្រសួង​នឹង​ផ្តល់​ព័ត៌មាន​ជាប្រចាំ​ ប្រសិន​មាន​បញ្ហាអ្វី​មួយគួរកត់​សម្គាល់ពាក់ព័ន្ធ​នឹងគុណភាពខ្យល់នេះ​។

អត្ថបទ៖ ស៊ិន សាវ៉េត