Energizer កំពុង​ផលិត​ទូរសព្ទ​មាន​កាមេរ៉ា​ផុស​ឡើង ថាមពល​ថ្ម ១៨ ០០០mAh

  • 2019-02-07 07:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Energizer កំពុង​រៀបចំ​បង្ហាញ​ទូរសព្ទ ២៦ ម៉ូដែល​ថ្មី​នៅ​ព្រឹត្តិការណ៍ MWC (Mobile World Congress) ឆ្នាំនេះ មាន​ម៉ូដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍ រួមមាន​កាមេរ៉ា​ផុស​ឡើង (មាន​អេក្រង់​លាត​ផ្ទៃ​ពេញ​), ថាមពល​ថ្ម​ប្រមាណ ១៨ ០០០mAh និង​អេក្រង់​បត់​បាន​។  គួរ​ដឹង​ផង​ដែរ​ថា មុខងារ​ទាំង​នេះ​មាន​លើ​ទូរសព្ទ​ដាច់​ដោយ​ឡែក​។

ទូរសព្ទ​នឹង​មាន​បួន​ស៊េរី មាន Power Max, Ultimate, Energy និង Hardcase។ អំបូរ Power Max មាន​ម៉ូដែល​ប្រើ​ថាមពល​ថ្ម ១៨ ០០០mAh។ អំបូរ Ultimate នឹង​មាន​មុខងារ​កាមេរ៉ា​ផុស​ឡើង អេក្រង់​លាត​ពេញ​។ នេះ​បើ​តាម​គេហទំព័រ 9to5Google។ 

Energizer Ultimate U620S Pop និង U630S Pop ប្រើ Chip MediaTek Helio P70 និង P22។ ម៉ូដែល​ទាំង​ពីរ មាន​កាមេរ៉ា​ភ្លោះ​ផុស​ឡើង មាន​ទំហំ 16MP និង 2MP។ U620S Pop  មាន​កាមេរ៉ា​ក្រោយ បី​គ្រាប់ 16MP, 5MP និង 2MP ជាមួយ​នឹង​ RAM 6GB Storage 128GB។ ម៉ូដែល​នេះ​នឹង​ចេញ​ក្នុង​ខែ​កក្កដា ខណៈ U630S Pop មាន RAM 4GB Storage 64GB នឹង​ចេញ​ក្នុង​ខែ​មិថុនា​។ 

ទូរសព្ទ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Avenir Telecom របស់​បារាំង ដែល​បាន​លក់​ទូរសព្ទ​មាន​លក្ខណៈសម្បត្តិ​ទាប​ជាច្រើន​ឆ្នាំ​ក្រោម​អាជ្ញាប័ណ្ណ Energizer។ រង់ចាំ​មើល​ទាំងអស់​គ្នា ពេល Energizer បង្ហាញ​រូបរាង​ពិតប្រាកដ​ទូរសព្ទ​នេះ​នៅ​ព្រឹត្តិការណ៍ MWC ថ្ងៃ​ទី​២៥ ខែកុម្ភៈ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី