Mourinho ព្រម​ទទួល​ទោស​រឿង​គេច​ពន្ធ​នៅ​អេស្ប៉ាញ

  • 2019-02-05 12:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Jose Mourinho បាន​យល់​ព្រម​ទទួល​ទោស​ពី​ការ​គេច​ពន្ធ​នៅ​ប្រទេស​អេស្ប៉ាញ​ ដោយ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ។

បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ជំពាក់​អាជ្ញាធរ​ពន្ធដារ​អេស្ប៉ាញ​ចំនួន​ប្រមាណ​ ៣.៧​លាន​ដុល្លារ​ កំឡុង​ពេល​ដែល​លោក​បាន​ដឹកនាំ​ក្លឹប​អធិរាជ​ស​ Real Madrid ឆ្នាំ ២០១១-២០១២។

យ៉ាង​ណា​ក៏​ដោយ​ គាត់​ប្រហែល​នឹង​មិន​ចំណាយ​ពេល​មួយ​វិនាទី​ណា​ក្នុង​ពន្ធនាគារ​អេស្ប៉ាញ​ទេ​ ដោយ​ប្រទេស​មួយ​នេះ​មិន​សូវ​ជា​អនុវត្ត​ទោស​ក្នុង​ការ​ឃុំឃាំង​ទោស​ណា​ដែល​មាន​រយៈពេល​ក្រោម​ ២​ឆ្នាំ។

ដើម្បី​ព្យួរ​ទោស​ក្នុង​ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ Mourinho នឹង​បង់​ពិន័យ​ជា​ទឹកប្រាក់​ដែល​មាន​ចំនួន​ជាង​ ២.២៨​លាន​ដុល្លារ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី