Pellegrini ថា​ Klopp ស៊ាំ​ទៅ​នឹង​ការ​រក​គ្រាប់​បាល់​ដោយ Offside ហើយ

  • 2019-02-05 13:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester City និង​ជា​អ្នក​ចាត់ការ​ក្លឹប​ West Ham ក្នុង​ពេល​បច្ចុប្បន្ន​លោក Manuel Pellegrini បាន​លើកឡើង​ថា​ អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​ស៊ាំ​ទៅ​នឹង​ការ​រក​គ្រាប់​បាល់​ដោយ​​ជំហរ​ក្រៅ​ល្បែង​ (Offside)។

លោក​បាន​និយាយ​ថា​៖ " Klopp ស៊ាំ​ទៅ​នឹង​គ្រាប់​បាល់​ Offside ហើយ​។ គាត់​យក​ឈ្នះ​ខ្ញុំ​ កាល​ខ្ញុំ​នៅ​ក្លឹប​ Malaga (ក្លឹប​អេស្ប៉ាញ) ហើយ​ពេល​នោះ​គាត់​នៅ​ Dortmund ដោយ​គ្រាប់​បាល់​ Offside ៧​ម៉ែត្រ​ "។

លោក​បាន​បន្ត​ថា​៖ " ពួក​គេ​មាន​ឱកាស​ offside យ៉ាង​ច្បាស់​ចំនួន​ ២​លើក​ ហើយ​ស៊ុត​ចូល​ ២​គ្រាប់។ ក្នុង​យប់​នេះ ពួក​យើង​ធ្វើ​បាន​ល្អ​ណាស់​ ហើយ​ខ្ញុំ​គិត​ថា​យើង​សម​តែ​ឈ្នះ​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ត្រង់​ចំណុច​នេះ​ ដោយ​សារ​តែ​ពួក​គេ​រក​គ្រាប់​បាល់​ដោយ​ Offside ១​ម៉ែត្រ​កន្លះ "។

ចំណែក​ឯ​លោក Klopp វិញ​បាន​តប​ថា​ អាជ្ញាកណ្ដាល​ពេល​ខ្លះ​មាន​កំហុស​ក្នុង​ការ​ផ្ដល់​គ្រាប់​បាល់​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី