បទថ្មីពី អ៊ួង សូរិយា ច្រៀមរួមជាមួយស្រីស្អាត ប្រេម៉ា ផ្អែមល្ហែម អ្នកស្តាប់ល្មមៗ អាចលើសជាតិស្ករ

  • 2019-02-09 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាលើទីមួយហើយ ដែលលោក អ៊ួង សុរិយា បង្ហាញបទចម្រៀងថ្មីជាមួយតារាចម្រៀង ប្រេម៉ា​ ដែលមាន​សំលេងដ៏ស្រទន់ និងមានទាំងរូបសម្រស់ស្រស់ស្អាត ពិសេសបទចម្រៀងថ្មីនេះពីរោះ អ្នកស្តាប់ល្មមអាចលើសជាតិស្ករបាន។

បទនេះ ពេញដោយមនោសញ្ចេតនា និងសម្តីផ្អែមល្ហែម ឆ្លងឆ្លើយបែបយុវវ័យ​គួរឱ្យស្រលាញ់ ហើយបទចម្រៀងថ្មីនេះផងដែរ លោក អ៊ួង សុរិយា ដាក់ចំណងជើងថា «ទំនាញបេះដូង» ដែលរូបលោកបញ្ជាក់ថា​ ជាចម្រៀង​បែបយុវវ័យ ភ្លេងថ្មី សាច់រឿងថ្មី និយាយពីគូរស្នេហ៍មួយគូរដែលមានចិត្តលើគ្នាទៅវិញទៅមក ដែលមានក្តីសុខពេញបេះដូងជាមួយគ្នា។

ពួកគេទាំងពីរក៏សារភាពភាសារបេះដូងទៅគ្នាទៅវិញទៅមក បង្ហាញពីភក្តីស្នេហ៍ និងការធ្វើតេស្តបេះដូងគ្នាទៅវិញ ដោយភាពស្មោះត្រង់ឥតល្អៀង។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក អ៊ួង សុរិយា តារាចម្រៀង Original Song។

អត្ថបទ៖ Sunny