កតញ្ញូណាស់! តារាច្រើនដួងជូនអំណោយ អាំងប៉ាវដល់អ្នកមានគុណឱកាសចូលឆ្នាំចិន

  • 2019-02-06 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​ឪពុក​ម្ដាយ ​តារា​ជា​ច្រើន​បាន​ជូន​ជា​អំណោយ និង​ទឹក​ប្រាក់​ខ្លះ​ៗ ​សម្រាប់​លោក​ទាំង​ពីរ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​។ ​

ក្នុង​នោះ​មាន​ដូច​ជា លោក អេ​ឡិច ចាន់​ត្រា បាន​ទិញ​ខ្សែ​ដៃ​មាស​ ជូន​អ្នក​មាន​គុណ​របស់​ខ្លួន​ ធ្វើ​ឲ្យ​លោកទាំងពីរសប្បាយ​ចិត្ត​ឥត​ឧបមា។ ចំពោះតម្លៃ​វិញ គេ​ជឿថា តារារកចំណូល​មិន​តិច​ក្រោមម៉ឺនដុល្លារក្នុងមួយខែនេះ បានទិញខ្សែដៃមាស ដែលមានតម្លៃ​មិន​ថោក​នោះ​ទេ ។

ក្រៅ​ពី​នោះ​ គេ​ឃើញ​តារា​សម្ដែង វុធ ថុង ​ក៏​បាន​ជូន​ជា​អាំង​ប៉ាវ​ដល់​ឪពុក​ម្ដាយ ព្រម​ទាំង​បងស្រី​របស់​ខ្លួន​ផង​ដែរ។ ​

ចំណែក ​កញ្ញា ថន លក្ខិណា​ វិញ​ក៏​ដូច​គ្នា ដោយ​បាន​ជូន​ជា​អាំង​ប៉ាវ​ដល់​ម្ដាយ​របស់​ខ្លួន ​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​ញញឹម​រីកសាយ​សប្បាយ​ចិត្ត​ខ្លាំង​តែ​ម្ដង។ នេះ​មិន​មែ​ន​ជា​លើក​ទី​១​ទេ ​​សម្រាប់​ពិធី​កា​រី​នី​ស្បែក​ស​ខ្ចី​រូប​នេះ ​ព្រោះ​ជា​រឿយ​ៗ​គេ​តែង​ឃើញ ​លក្ខិណា ទិញ​អំណោយ និង​នាំ​ម្ដាយ​ដើរ​លេង​ជិត​ឆ្ងាយ ពេល​ខ្លួន​ទំនេរ​ពី​ការងារ។

បើ​និយាយ​ពី​អតីត​ពិធីកា​រី​នី ​សា​មេនតា ​និង​ស្វាមី​ វិញ ​បាន​ជូន​អាំង​ប៉ាវ​​ដល់​អ្នក​មាន​គុណ​ទាំង​សង​ខាង​ ធ្វើ​ឲ្យ​គ្រួសារ​នេះ​កាន់តែ​កក់​ក្ដៅ និង​ពេញ​ដោយ​សុភមង្គល​​ គួរ​ឲ្យ​សរសើរ៕

​​

អត្ថបទ៖ លឹម សុនា