ជ្រុល​ដៃ​ផ្ញើ​សារ​ណា​មួយ​ក្នុង Messenger ​នេះ​វិធី​លុប​ងាយៗ Facebook ទើប​ចេញ​ថ្មីថ្មោង

  • 2019-02-07 07:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook បាន​បញ្ចូល​មុខងារ​ដ៏​ពិសេស​មួយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​លុប​សារ​ចាស់ៗ​ឬ​សារ​ដែល​គិត​ថា​ខុស​ឆ្គង ដោយ​មិន​ឲ្យ​បុគ្គល​ម្ខាង​ទៀត​ឃើញ​ក្នុង​កម្មវិធី​ផ្ញើ​សារ Messenger។

​បច្ចុប្បន្ន​មុខងារ​នេះ​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​គណនី​ Facebook មួយ​ផ្នែក​ធំ​ជា​ពិសេស​សម្រាប់​ជំនាន់ Desktop ដោយ​ឡែក​ជំនាន់ Mobile ​មិន​ទាន់​ដំណើរការ​ផ្លូវការ​នោះ​ទេ ពោល​គឺ​រំពឹង​នឹង​បញ្ចប់​ការ​បន្ទាន់​សម័យ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ យ៉ាងណាមិញ​អ្នក​ប្រើប្រាស់​អាច​សិក្សា​ទុក​ជា​ចំណេះដឹងទៅពេលក្រោយ តាម​រយៈ​ការ​អនុវត្ត​ដ៏​សាមញ្ញ។

  • បើក​ដំណើរការ Facebook Messenger លើ​ទូរសព្ទ​ឬ​ Desktop
  • ចូល​ទៅ​កាន់​ការ​សន្ទនា​ដែល​អ្នក​ចង់​លុប
  • ចុច​សង្កត់​ឲ្យ​ជាប់​សារ​ណា​មួយ
  • រើស​យក​ពាក្យ Delete > ជ្រើស​ត្រង់​ពាក្យ Remove for everyone (សារ​នោះ​នឹង​បាត់​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក​និង​បុគ្គល​ម្ខាង​ទៀត ប៉ុន្តែ​ត្រូវ​រង់ចាំ​ពេល​ប្រហែល ១០ នាទី)

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា