អ្នក​សៀមរាប​សប្បាយ​ទៀត​ហើយ​ Tiger Street Football Festival 2019​ ចាប់​ផ្ដើម​ពី​ថ្ងៃ​សុក្រនេះ

  • 2019-02-07 01:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​បង​ប្អូន​ប្រិយមិត្ត​អ្នក​និយម​បាល់ទាត់​នៅ​ខេត្ត​សៀមរាប​នឹង​ទទួល​បាន​អារម្មណ៍​សប្បាយ​រីក​រាយ ចាប់ពី​ថ្ងៃ​សុក្រ​ ទី៨​ ខែ​កុម្ភៈ​​​នេះ​​ កំពូល​ព្រឹត្តិការណ៍​បាល់ទាត់​​ Tiger Street Football Festival 2019​ និងការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នឹង​ចាប់​ផ្តើម។

ការ​ប្រកួត​នៅ​មណ្ឌល​ខេត្ត​សៀមរាប នឹង​ជ្រើស​រើស​យក​​ក្រុម​ខ្លាំង​ចំនួន​១២​ ឡើង​ទៅ​​ជុំ​​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ។ ជា​មួយ​គ្នា ការ​ប្រគំ​តន្ត្រី​​ដ៏​អស្ចារ្យ​ដែល​សម្តែង​ដោយ​កំពូល​តារាង​ចម្រៀង​​ល្បី​ៗ​ ដូច​ជា​លោក​ ព្រាប​ សុវត្តិ ​កញ្ញា​ ឱប​ សុគន្ធកញ្ញា​ លោក​ ឆន​ សុវណ្ណរាជ ​កញ្ញា​ ពេជ្រ​ សោភា​ លោក​ នី​ រតនា​ និង​តារា​ចម្រៀង​ល្បីឈ្មោះ​ច្រើន​នាក់ទៀតដើម្បី​សម្ដែង​ជូន​អ្នក​ខេត្ត​សៀមរាប​ទស្សនា​កម្សាន្ត​។​

ទិដ្ឋភាព​ប្រកួត​នៅ​មណ្ឌល​មុន​

ចំពោះ​មណ្ឌល​​ខេត្ត​សៀមរាប​នេះ​ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ចាប់​គូ​នៅ​រសៀល​ម៉ោង​២​ថ្ងៃ​នេះ​​សណ្ឋាគារ​សុខា។​ ខេត្ត​ដែល​អាច​ចូលរួម​ក្នុង​មណ្ឌល​នេះ​បាន​រួម​មាន​ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និង​កំពង់ធំ។​ ដោយ​ឡែក​ក្រុម​ដែល​ចូលរួម​ប្រកួត​ក្នុង​មណ្ឌល​​​នេះ​ត្រូវ​បាន​កំណត់​ក្រុម​ចូល​រួម​ប្រកួត​​ចំនួន​​១២៨​ក្រុម​​ដែល​ពួក​គេ​ត្រូវ​​​ប្រកួត​​ជម្រុះ​រហូត​រក​ឃើញ​ក្រុម​ខ្លាំង​១២​ប៉ុណ្ណោះ ដើម្បី​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឯ​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី១៦-១៧​ ខែ​មីនា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ។​

​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​សៀមរាប៖

  • ១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​គឺ៖

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​

ទិដ្ឋភាព​ប្រគំ​តន្ត្រី​នៅ​មណ្ឌល​មុនៗ​

អត្ថបទ៖ នួន ស៊ីណា​