Microsoft Studios ប្តូរ​ឈ្មោះ​ទៅ​ជា Xbox Game Studios

  • 2019-02-07 03:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft Studios បានផ្លាស់ប្តូរ​ឈ្មោះ​ថ្មី Xbox Game Studios ដើម្បី​លើក​កម្ពស់​ម៉ាក​យីហោ Xbox។ ក្រៅ​ពី​ការ​ប្តូរ​ឈ្មោះ ក្រុមហ៊ុន​ក៏​មាន​គម្រោង​ដាក់​​ឲ្យ​ប្រើ Xbox Live ទៅ​លើ​ប្រព័ន្ធ iOS, Android និង Nintendo Switch។ 

Xbox Game Studios ​បង្កើត​ដោយ​ក្រុម​ការងារ​អភិវឌ្ឍហ្គេម​ចំនួន ១៣។ ក្នុង​នោះ​មាន​មួយ​ចំនួន​ទទួលខុសត្រូវ​លើ​ជំនួញ​ហ្គេម Franchises សំខាន់ៗ ដូចជា Age of Empires, Forza, Gears of War, Halo និង Minecraft។​ ក្រុម​ការងារ​អភិវឌ្ឍន៍​ទាំង ១៣ រួមមាន៖

  • 343 Industries (Halo)
  • The Coalition (Gears of War)
  • Compulsion Games (We Happy Few)
  • The Initiative (newly formed)
  • InXile Entertainment (Wasteland 3)
  • Minecraft (Mojang)
  • Ninja Theory (DmC: Devil May Cry)
  • Obsidian Entertainment (Fallout: New Vegas)
  • Playground Games (Forza Horizon)
  • Rare (Sea of Thieves)
  • Turn 10 Studios (Forza Motorsport)
  • Undead Labs (State of Decay)
  • Xbox Global Publishing Group

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន