វីវរ! Fan នាំគ្នាលុបចោលការទិញសំបុត្រទៅមើលការប្រគំតន្ត្រី Seungri ក្រោយមានរឿងរ៉ាវក្នុងក្លឹប
- 2019-02-07 02:19:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរ! Fan នាំគ្នាលុបចោលការទិញសំបុត្រទៅមើលការប្រគំតន្ត្រី Seungri ក្រោយមានរឿងរ៉ាវក្នុងក្លឹប
ចន្លោះមិនឃើញ
អ្នកគាំទ្របាននាំគ្នាលុបចោលការទិញសំបុត្រទៅចូលរួមការប្រគំតន្ត្រីរបស់តារាចម្រៀង Seungri ក្រោយតារាចម្រៀងរូបនេះមានការពាក់ព័ន្ធក្នុងរឿងអាស្រូវក្នុងក្លឹបកម្សាន្តមួយរបស់លោក។
សមាជិកក្រុម Big Bang តារាចម្រៀង Seungri នឹងត្រៀមធ្វើការប្រគំតន្ត្រីទេសចរណ៍ “Seungri First Solo Tour- The Greatest Seungri- Final in Seoul” នៅថ្ងៃទី ១៦ ដល់ ១៧ ខែកុម្ភៈខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើនក្នុងក្លឹបកម្សាន្តរហូតរូបលោកចេញមុខមកដោះស្រាយដោយផ្ទាល់ អ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ ក៏បានលុបចោលការទិញសំបុត្រទៅចូលរួមការប្រគំតន្ត្រីនោះ។
នៅវេលាម៉ោង ២ រសៀល នៃថ្ងៃទី ០៦ ខែកុម្ភៈ (ម៉ោងក្នុងប្រទេសកូរ៉េ) មានសំបុត្រចំនួន ៤២៤សន្លឹក ដែលត្រូវបានទិញទៅចូលរួមការប្រគំតន្ត្រីនៅថ្ងៃទី ១៦ ខែកុម្ភៈខាងមុខ ប៉ុន្តែនៅព្រឹកថ្ងៃដដែល តាមការប៉ាន់ស្មាន កៅអីអង្គុយបានធ្លាក់មកនៅត្រឹម ៤០១ នេះមានន័យថា ២០សំបុត្រត្រូវបានលុបចោលទៅវិញ ក្នុងរយៈពេលត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ។ ជាងនេះទៅទៀត មនុស្សជាច្រើនបាននាំគ្នាមានគម្រោងលក់សំបុត្ររបស់ពួកគេតាមការបង្ហោះលើបណ្ដាញសង្គម និងលើវិបសាយអនឡាញមួយចំនួនទៀត។
គួរបញ្ជាក់ថា ការប្រគំតន្ត្រីខាងមុខនេះ គឺជាការប្រគំតន្ត្រីចុងក្រោយហើយរបស់តារាចម្រៀង Seungri មុនពេលរូបលោកត្រូវទៅបំពេញភារកិច្ចបម្រើកងទ័ព៕