ស្រី​ពៅ ​រំភើប​ផង ភ័យ​ផង ​​ក្នុង​ការ​បង្ហាញ​ខ្លួន​សង្វៀន ONE លើក​ដំបូង

  • 2019-02-08 03:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី នៅ ស្រី​ពៅ នឹង​ត្រូវ​ឡើង​សង្វៀន ONE នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទី​ក្រុង​បាង​កក​ប្រទេស​ថៃ ដែល​ត្រូវ​តទល់​ជាមួយ​អ្នក​ប្រដាល់​ប្រចាំ​សង្វៀន​មួយ​នេះ​ Rika។

នៅ ស្រី​ពៅ

​ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ឆ្នាំ​២០១៨​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​មាន​អារម្មណ៍​​រំភើប​ផង ភ័យ​ផង​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​សង្វៀន​នេះ។ ​ភ័យ​នោះ​គឺ​ភ័យ ​ត្រង់​ខ្លួន​ត្រូវ​តទល់​ជាមួយ​អ្នក​ខ្លាំង​ប្រចាំ​សង្វៀន ONE ហើយ​រំភើប ព្រោះ​​​​ខ្លួន​​បាន​ឡើង​សង្វៀន​នេះ​ជា​លើក​ដំបូង​ក្នុង​អាជីព​ប្រដាល់​។

​​ទាក់​ទង​បច្ចេកទេស​ប្រកួត​លើ​សង្វៀន​វិញ ស្រី​ពៅ បាន​តាំង​ចិត្ត​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត។ ដៃ​គូ​រ​បស់​ខ្លួន​មាន​ចំណុច​ល្អ ចាប់​ឃ្លេ​ក្រោម និង​ចំណុច​ខ្សោយ​ត្រង់​មុខ​ បន្ទាប់​ពី​ ស្រី​ពៅ បាន​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​​ដាក់។ ​សម្រាប់​រយៈ​ពេល​ដែល​នៅ​សល់​កីឡា​ការិនី​រូប​នេះ​ជឿ​ថា នឹង​អាច​ហ្វឹកហាត់​ទាន់​ពេល​វេលា ដើម្បី​ទប់​ទល់​ដៃ​គូ​ដ៏​ខ្លាំង​មួយ​នេះ។

​​ស្រី​ពៅ​ ​មិន​បាន​បង្ហាញ​ទំនុក​ចិត្ត​ខ្ពស់​ពេក​ទេ ​ក្នុង​ការ​ប្រកួត​ខាង​មុខ​ ត្រឹម ៥០% ប៉ុណ្ណោះ។ ​​យ៉ាងណាមិញ​ ​​ស្រី​ពៅ​ ​សម្គាល់​ឃើញ​ថា ​ឱកាស​ដែល​អាច​ឲ្យ​ខ្លួន​យក​ឈ្នះ​អ្នក​ប្រដាល់​ថៃ Rika គឺ​​ត្រូវ​វាយ​ប្រយោល​ឲ្យ​បាន​ច្រើន​ជាង​ចូល​កៀក។

​នៅ ស្រី​ពៅ និង ឡៅ ចិត្រា ជា​អ្នក​ប្រដាល់​ទៅ​ចូល​​រួម​ប្រកួត​ព្រឹត្តិការណ៍ ONE ដំណាង​ឲ្យ​កម្ពុជា ដែល​​ដឹកនាំ​ដោយ​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ម្ចាស់​ក្លឹប​ប្រដាល់​ Cambodian Top Team​៕​

-​ ចង់​ដឹង នៅ ស្រីពៅ និយាយ​អី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​