១១៨​ក្រុម​ត្រៀមរួចរាល់​សម្រាប់​បើក​ឆាក​ព្រឹក​ស្អែក​ Tiger Street Football Festival 2019​ នៅសៀមរាប​

  • 2019-02-07 12:38:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​បាល់ទាត់​ពាន​រង្វាន់​ Tiger Street Football Festival 2019​ មណ្ឌល​ទី៦​ ខេត្ត​សៀមរាប​ បាន​ចាប់​គូ​រួចរាល់​ហើយ​នា​រសៀល​ថ្ងៃ​ទី៧​ ខែ​កុម្ភៈ​នេះ។​ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៧​ព្រឹក​នៅ​ឯង​ទីលាន​បាល់ទាត់​អង្គរ​ឃ្យូយូ​ ផ្លូវ​៦០​ម៉ែត្រ ​រហូត​ដល់​ម៉ោង៨យប់​ទើប​បញ្ចប់​ក្នុង​ថ្ងៃ​ទី១។​

ទិដ្ឋភាពពេលចាប់គូល្ងាចមិញ

លោក​ ទុយ ​វិច្ចិកា​ ប្រធាន​ផ្នែក​ក្រុម​បច្ចេកទេស​នៃ​ការ​ប្រកួត​ក៏​ថ្លែង​អំណរគុណ​ដល់​ក្រុម​ដែល​បាន​ចូលរួម​ទាំង​អស់​ ដែលបាន​ធ្វើ​ឲ្យ​មណ្ឌល​នេះ​មាន​ចំនួន​ក្រុមកើន​រហូត​ដល់​១១៨​ក្រុមបែបនេះ។​ អ្នក​ដឹកនាំ​ការ​ប្រកួត​នេះ​សង្ឃឹម​ថា​ រយៈពេល​៣​ថ្ងៃ​នេះ​កីឡាករ​ទាំង​អស់​នឹង​ខំប្រឹង​ប្រែង​ប្រកួត​ ហើយ​លេង​ដោយ​យល់យោគ​គ្នា​ លេង​ដោយ​យុត្តិធម៌​ និង​គោរព​ឲ្យ​តម្លៃ​ចំពោះ​វិស័យ​កីឡា​បាល់ទាត់។​

លោកស្រី ថោង​ បវលក្ខិណា

លោកស្រី ថោង​ បវលក្ខិណា​ នាយក​គ្រប់គ្រង​ទីផ្សារ​ផ្លាក​សញ្ញា​ផលិតផល​ស្រាបៀ​ Tiger​ បាន​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​មក​ចូលរួម​ទាំង​អស់ សូមលេង​ដោយគោលការណ៍​ Fair Play​។ បញ្ចេញ​ទេពកោសល្យ​ដែល​ខ្លួន​មានទាំង​អស់​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​មណ្ឌល​នេះ​ ហើយ​រឹតតែ​ខំប្រឹង​លេង​ឲ្យ​ខ្លាំង​ជាង​នេះទៀត ​ដើម្បី​យក​ពាន​រង្វាន់នា​វគ្គ​ផ្ដាច់ព្រ័ត្រនៅភ្នំពេញ​មកកាន់​ខេត្តរបស់ខ្លួន​វិញឲ្យបាន​នៅ​ពេល​ខាង​មុខ​។​

ទិដ្ឋភាពពេលចាប់គូល្ងាចមិញ

- កម្មវិធី​កម្សាន្ត​នៅ​យប់ទី១​ ​ថ្ងៃ​ទី៨​ ខែ​កុម្ភៈ​ គឺ​មិន​មាន​ការ​ប្រគំ​តន្រ្តី​នោះ​ទេ​ ប៉ុន្តែ​មាន​ការ​ចាក់​ភ្លេង​ផង​ដែរ​។

- កម្មវិធី​កម្សាន្ត​នៅ​យប់ទី២ ​ថ្ងៃ​ទី៩​ ខែ​កុម្ភៈ​ គឺ​មាន​ការ​ប្រគំ​តន្ត្រី​ ដោយ​មាន​តារាង​ជួរមុខ​នៅ​កម្ពុជា​ដូចជា ​កញ្ញា​ ឱប​ សុគន្ធកញ្ញា​ លោក​ ឆន​ សុវណ្ណរាជ ​កញ្ញា​ សួស​ វីសា ​កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ លោក ដួង​ វិរៈសិដ្ឋ​ និង​ DJ Maili​ ប៉ុន្តែ​មិនមាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​នោះ​ទេ។​

- កម្មវិធី​កម្សាន្ត​នៅ​យប់ទី៣ ​ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ គឺ​មាន​ការ​សម្ដែង​ពី​លោក​ ព្រាប​ សុវត្តិ​ អ្នកនាង​ ពេជ្រ​ សោភា​ លោក​ នីកូ​ លោក​ នី​ រតនា​ លោក​ Step​ និង​ DJ Maili​ ហើយ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្សមាស​ផង​ដែរ។​

ទិដ្ឋភាពពេលចាប់គូល្ងាចមិញ

​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​សៀមរាប៖

  • ១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​គឺ៖

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។
  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។
  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។
  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​ ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ម៉ោង​៧ព្រឹក​ដល់​ ៨យប់​

អត្ថបទ៖ នួន ស៊ីណា​