អេស៊ីលីដា ប្រកាស​ប្រើ​ ប័ណ្ណឥណពន្ធជាមួយ JCB ​ជា​​ផ្លូវ​ការ

  • 2019-02-08 04:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេស៊ីលីដា និង​ក្រុមហ៊ុន JCBI ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ JCB បាន​ប្រកាស​ជាសាធារណៈ ស្តីពីការ​ប្រើប្រាស់ប័ណ្ឌ​ឥណពន្ធ​ អេស៊ីលីដា JCB( Acleda JCB Debit Card) នៅកម្ពុជា ដោយផ្តល់​ជូន​អតិថិជន​មុខងារ​ ឌីជីថល ជា​ច្រើន​ ដែល​​មាន​ជម្រើស​ក្នុង​ការ​ទូទាត់​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល អាស្រ័យ​លើ​ប្រភេទ​ប័ណ្ណ។

អតិថិជន​ ដែល​ជា​ម្ចាស់​ប័ណ្ណ​ឥណពន្ធ អេស៊ីលីដា JCB មិន​​ត្រឹម​តែ​អាច​ប្រើប្រាស់​ប័ណ្ណ​នៅ​តាម​បណ្តាញ​ភ្នាក់ងារ​ទូទាត់ JCB ប្រមាណ​ ៣០លាន​ទីតាំង​ទូទាំង​សកលលោក​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ប្រតិបត្តិការ​ ដែល JCB បាន​ផ្តល់​សិទ្ធិ និង​ការ​បញ្ចុះ​តម្លៃ​នៅ​តាម​ភោជនីយដ្ឋាន​ និង​បណ្តា​ហាង​ទំនិញ​នានា នៅ​ក្នុង​សកលលោក​ទៀតផង។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ ធនាគារ​ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា​៖ "ធនាគារ​​អេស៊ីលីដា​ ពិត​ជា​រីករាយ​ដែល​បានសហការជាមួយក្រុមហ៊ុន​លំដាប់​ពិភពលោកនេះ ហើយ​ខ្ញុំសង្ឃឹមថាខាង​ផ្នែក​សេវាកម្ម​ទូទាត់​នេះ​នឹងជួយសម្រួលឱ្យអតិថិជន​កាន់​តែ​មាន ទំនុកចិត្ត មាន​គុណភាព​ខ្ពស់​ លឿនរហ័ស​"។

ចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ​ គឺ​ជា​សមាជិកប័ណ្ណអេធីអឹម របស់ធានាគារ​ អេស៊ីលីដា អាច​ទទួល​បាន​ប័ណ្ណ​សហនិមិត្តសញ្ញារវាង​ ធនាគារ​អេស៊ីលីដា និង JCBI តាម​ការ​ស្នើ​សុំ​។

ប័ណ្ណ​នេះ​មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេលោក គីមីហ៊ីសា អ៊ីម៉ាដា អគ្គនាយក និង​ជា​ប្រធាន​នាយកប្រតិបត្តិការ​របស់ JCBI អះអាង​ថា​ ថែម​ទាំង​ជួយ​សម្រួល​ដល់​សមាជិកប័ណ្ណ និង​ភ្នាក់ងារទូទាត់ របស់ធនាគារអេស៊ីលីដា និង JCBI ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​យ៉ាង​សម្បូរ​បែប​ ធ្វើ​ប្រតិបត្តិការទូទាំង​នៅលើសកលលោក​គ្រប់​ទីកន្លែង​ និង​គ្រប់​ពេលវេលា៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម