៦សន្លឹក ថតពីលើអាកាសនៅផ្សារក្ដាមខេត្តកែប រំលេចទិដ្ឋភាពចម្រុះពណ៌ស្អាតស្មានមិនដល់

  • 2019-02-07 09:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ក្ដាម​ជា​កន្លែង​ប្រមូលផ្ដុំ​ទៅ​ដោយ​គ្រឿង​សមុទ្រ​ស្រស់ៗ ដ៏​ល្បីល្បាញ​ប្រចាំ​ខេត្ត​កែប។ ភ្ញៀវ​​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​កម្រ​រំលង​ផ្សារ​ក្ដាម​នេះ​ណាស់​ឲ្យ​តែ​ទៅ​លេង​ខេត្ត​កែប​ម្ដងៗ។ ថ្មីៗ​នេះ​យុវជន​ខ្មែរ​មួយ​ក្រុមបាន​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​កែប និង​បាន​បង្ហោះ Drone ថត​ពី​លើ​អាកាស​នៅ​ផ្សារ​ក្ដាម ផ្ដិត​បាន​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត គ្រប​ដណ្ដប់​ដោយ​ឆត្រ​ចម្រុះ​ពណ៌​នៅ​ប្រប​នឹង​មាត់​សមុទ្រ​របស់​អាជីវករ​ខ្មែរ ដែល​លក់​ដូរ​នៅ​ទីនោះ។

ចង់​ដឹង​ថា​ស្រស់​ស្អាត​ប៉ុណ្ណា​នោះ សូម​ទស្សនា​ទិដ្ឋភាព​ដូច​ខាង​ក្រោម៖

ផ្សារ​ក្ដាម​ មាន​លក់​គ្រឿង​សមុទ្រ​ស្រស់​ៗ និង​ចម្អិន​ហើយ​គ្រប់​ប្រភេទ មាន​ដូចជា ក្ដាម បង្គា មឹក ត្រី ងាវ ជាដើម។ ប៉ុន្តែ​អ្វី​ដែល​ជា​គួរ​តែ​ប្រុង​ប្រយ័ត្ន​ពេល​ទៅ​ទិញ​គ្រឿង​សមុទ្រ​នៅ​ទីនោះ​ដូចជា ការ​បន្លំ​ភ្នែក​ជញ្ជីង គ្រឿង​សមុទ្រ​ចិញ្ចឹម ការ​កាត់​ថ្លៃ​ហួស​ហេតុ និង​លួច​ដូរ​របស់​ល្អ​ដាក់​របស់​អន់​ឲ្យ​ភ្ញៀវ​ជា​ដើម។ ដូច្នេះ​ហើយ​ត្រូវ​វាងវៃ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ប្រយ័ត្ន​អស់​លុយ​ហើយ​ហូប​មិន​កើត៕

រូបភាពផ្ដល់៖ Squad Goal អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ