សង្ស័យកាសឥតខ្សែ Samsung អាចសាកថ្មដោយដាក់លើខ្នង Galaxy S10

  • 2019-02-08 01:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ផ្សព្វផ្សាយ​ផ្លូវ​ការ​មួយ​បាន​លេច​ចេញ​ឡើង ដែល​ទំនង​ជា​​រូបរាង​កាស​ឥត​ខ្សែ​ពិតៗ​របស់​ Samsung ដែល​មាន​​ដំណឹង​ចចាមអារ៉ាម​យូរ​មក​ហើយ។

រូបភាព​ដែល​បញ្ចេញ​ដោយ​ WinFuture បាន​បង្ហាញ​ថា​កាស​ឥត​ខ្សែ​ដែល​អាច​មាន​ឈ្មោះ​ថា​ Galaxy Bud នេះ បាន​​ស្ថិត​នៅ​លើ​​ខ្នង​ស្មាតហ្វូន​ត្រកូល​ Galaxy S10។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ SamMobile ឲ្យ​ដឹង​ថា​ Galaxy S10 នឹង​មាន​សមត្ថភាព​អាច​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​បាន ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ "PowerShare”។

ហេតុ​នេះ​រូបភាព​ Galaxy Bud ស្ថិត​នៅ​លើ​ខ្នង​ Galaxy S10 នេះ ទំនង​ជា​ចង់​បង្ហាញ​ថា​​កាស​នេះ​អាច​សាក​បញ្ចូល​ថ្ម​ ដោយ​គ្រាន់​តែ​ដាក់​បន្តុប​ពី​លើ​ Galaxy S10។ គួរ​ដឹង​ថា​ Huawei Mate 20 Pro ក៏​មាន​​មុខងារ​ស្រដៀង​គ្នា​នេះ ដោយ​អាច​សាក​ថ្ម​​ឲ្យ​ឧបករណ៍​ដទៃ ហើយ​អាច​សាក​ថ្ម​ដល់​កាស​ FreeBuds 2 Wireless ​របស់​ Huawei បាន​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង