Nokia 9 ពី​មុខ​មិន​សូវ​ទាន់​សម័យ ប៉ុន្តែ​ពី​ក្រោយ​វិញ​កប់​ហួស​ថ្លែង

  • 2019-02-08 03:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​កម្មវិធី MWC ឆ្នាំ ២០១៩ ដែល​នឹង​​ធ្វើ​ឡើង​​ចាប់​ពី​​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ​នេះ ក្រុមហ៊ុន​ HMD Global នឹង​បង្ហាញ​ចេញ​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ម៉ូដែល Nokia 9 PureView ដែល​គ្រប់​គ្នា​ទន្ទឹង​រង់ចាំ​យូរ​មក​ហើយ។

មុន​ការ​ប្រកាស​ចេញ​ផ្លូវ​ការ​នេះ មាន​រូបភាព Render ផ្លូវ​ការ​បាន​លេច​ចេញ​ឡើង ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​មុន​ពី​រូបរាង​របស់​ Nokia 9 PureView នេះ។ ពិនិត្យ​មើល​ផ្នែក​ខាង​មុខ​ឃើញ​ថា​រាង​​ហួស​សម័យ​បន្តិច​ ដោយ​សារ​តែ​​ស៊ុម​អេក្រង់​មាន​រាង​ក្រាស់​ មិន​ស្ដើង​ដូច​ស្មាតហ្វូន​​ទំនើបៗ​បច្ចុប្បន្ន​នេះ​ឡើយ។

យ៉ាងណាក្ដី​ផ្នែក​ខាង​ក្រោយ​ ទំនង​ជា​នាំ​ជួយ​ឲ្យ​ Nokia 9 PureView នាំ​មុខ​គូ​ប្រជែង​បាន​ ដោយ​សារ​មាន​បំពាក់​កាមេរ៉ា​រហូត​ដល់​ ៥ គ្រាប់ និង​មាន​ភ្លើង​ LED ហើយ​មាន​ Sensor មួយ​ទៀត​ទំនង​ជា​ជំនួយ​ដល់​ White Balance ពេល​ថត​រូប។

ប៊ូតុង​បិទ/បើក និង​បន្ថែម​បន្ថយ​សំឡេង​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ ហើយ​​រូបភាព​​បាន​បង្ហាញ​ថា​​អេក្រង់​ស្មាតហ្វូន​នេះ​​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ។ Nokia 9 PureView រំពឹង​ថា​នឹង​បំពាក់​បន្ទះ​ឈីប​ Snapdragon 845, អេក្រង់​ ៥,៩៩ អ៊ីញ, ថ្ម​ទំហំ ៤១៥០ mAh និង​​មាន​ RAM ទំហំ ៨ GB។ គេ​រំពឹង​ថា​ Nokia 9 PureView នឹង​មាន​ជា​ប្រភេទ 5G ដែល​ប្រើ​បន្ទះ​ឈីប​ Snapdragon 855៕​​​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង