ច្បាស់ការ! Cha Eun Woo នឹងក្លាយជាតួឯកក្នុងរឿង​បុរាណថ្មីជាមួយ Shin Sekyung

  • 2019-02-08 03:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Cha Eun Woo គឺជា​តារា​ K-Pop ដែល​ស្ដារ​កេរ្តិ៍ឈ្មោះ​ខ្លាំង​ក្លា​ណាស់​នារយៈពេល​ចុងក្រោយ​ ដោយសារ​វត្តមាន​សម្ដែង​ក្នុង​រឿង​ "Gangnam Beauty"កាល​ពី​ឆ្នាំមុន។ ពេល​នេះ​អ្នកគាំទ្រ​របស់​លោក​សប្បាយ​ចិត្ត​ជា​ថ្មី​ ដោយសារ​មាន​ព័ត៌មាន​ថា​ Eunwoo ត្រៀម​ខ្លួន​សម្ដែង​រឿង​ថ្មី​មួយ​ទៀត​ហើយ​ជាមួយ​ Shin Sekyung។

សេចក្ដី​រាយការណ៍​នៅ​ថ្ងៃទី​ ០៧ ខែ​កុម្ភៈ​ ឆ្នាំ ២០១៩​ បាន​បញ្ជាក់​ថា​ Eunwoo សមាជិក​ក្រុម Astro នឹង​ក្លាយ​ជា​តួ​ឯកប្រុស​ក្នុង​រឿង​ភាគ​បុរាណ​ថ្មី​របស់​ទូរទស្សន៍ MBC មាន​ចំណងជើង​ថា "New Officer Goo Haeryeong”។ ចំណែក​តំណែង​តួ​ឯក​ស្រី​ គឺ​បាន​ទៅ​លើ​ តារា​សម្ដែង​ Shin Sekyung។មួយ​វិញ​ទៀត​សម្រាប់​ ពេល​វេលា​ដាក់​បញ្ចាំង​វិញ តាម​គម្រោង​នឹង​ចាក់​ផ្សាយ​ជា​ផ្លូវការ​នៅ​ខែ​កក្កដា ឆ្នាំ ២០១៩​នេះ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី