ជើង​ឯក Tiger Street Football Festival 2019 ​ប៉ោយប៉ែត​​​​​​​ ប្រាប់​ច្បាស់​ៗ​២​ចំណុច​ខ្លាំង​ក្រុម​នៅ​ភ្នំពេញ

  • 2019-02-08 06:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​​ Sisophon FC A បាន​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​មណ្ឌល​ប៉ោយប៉ែត​ក្នុង​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ​​ហើយ​ក្រុម​នេះ​ក៏​ជា​បេក្ខភាព​មួយ​ដែល​តំណាង​ឲ្យ​មណ្ឌល​របស់​ខ្លួន​មក​ប្រជែង​​ជើង​ឯក​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​ថ្ងៃ​ទី​១៦-១៧ ខែ​​មីនា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ។

​​​លោក ឈឿម ហេង ប្រធាន​​ក្រុម​បាល់ទាត់ Sisophon FC A ​បាន​ឲ្យ​ដឹង​ថា ​ចំណុច​ទី​១​គឺ​ក្រុម​បាល់ទាត់​នៅ​ភ្នំពេញ​មាន​សមភាព​កីឡាករ​ល្អ​ៗ​ខ្លាំង ដែល​នេះ​មក​ពី​ពួក​គេ​មាន​បទ​ពិសោធ​ច្រើន​ និង​ទី​២​កីឡាករ​ទាំង​អស់​​អាច​លេង​បាល់​ជាប់​​ជើង ដែល​ដៃ​គូ​ពិបាក​ចូល​ប្រជែង​យក​បាល់។ ​ទោះ​ជា​បែប​នេះ​ក្ដី​ក្រុម​បាល់ទាត់​គេ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដើម្បី​ឡើង​មក​ប្រជែង​​ក្រុម​ខ្លាំង​នៅ​ភ្នំពេញ​។

​ប្រធាន​ក្រុម​រូប​នេះ​ដដែល​បាន​បន្ថែម​ថា មុន​ពេល​​បាន​ក្លាយ​ជា​ជើង​​ឯក​ប្រចាំ​មណ្ឌល​ប៉ោយប៉ែត​ក្រុម​របស់​គេ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ពិសេស​គឺ​លេង​នៅ​​លើ​ទីលាន​ ដែល​មាន​ភាព​ស្រដៀង​ ទៅ​នឹង​ទីលាន​របស់ Tiger Street ។

​មណ្ឌល​ប៉ោយប៉ែត​នេះ​មាន​ក្រុម​ចូល​រួម​ចំនួន ៦៨ ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ចំនួន​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​​ ដើម្បី​ជ្រើស​រើស​យក​​ក្រុម​ខ្លាំង​ចំនួន ៦ ឡើង​ទៅ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ។

ក្រុម​ឡើង​ទៅ​កាន់​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ទាំង​៦​​មាន​៖

  • ​១- ក្រុម Sisophon FC A ទទួល​បានប្រាក់ ១ ៥០០​ ដុល្លារ​អាមេរិក​

  • ២- ក្រុម Bun Koy FC A ទទួល​បានប្រាក់​ ១ ០០០​ ដុល្លារ​អាមេរិក​

  • ៣- ក្រុម Poi Pet Empire ទទួល​បាន​ប្រាក់ ៥០០ ដុល្លារ​អាមេរិក​

  • ៤- ក្រុម Family FC B ទទួល​បាន​ប្រាក់​ ២០០​ ដុល្លារ​អាមេរិក

  • ៥- ក្រុម Bun Koy Legends

  • ៦- ក្រុម Serey Sophon United C

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

​គិត​មក​ដល់​ពេល​នេះ​​ ព្រឹត្តិការណ៍​ខាង​លើ​បាន​រំកិល​មក​ដល់​មណ្ឌល​ខេត្ត​សៀមរាប​ហើយ ​ខាង​ក្រោម​ជា​ពេលវេលា​ប្រកួត​មណ្ឌល​ដែល​នៅ​សល់​៖​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​