Samsung គិត​ចង់​ដាក់​កាមេរ៉ា​ក្នុង​ប៊ិច​ Galaxy Note

  • 2019-02-08 06:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung កំពុង​ពិចារណា​ដាក់​កាមេរ៉ា​​​ចូល​ទៅ​ក្នុង​ប៊ិច​ Stylus ជំនាន់​បន្ទាប់។ នេះ​បើ​តាម​ប៉ាតង់​ដែល​ចុះ​បញ្ជី​នៅ​​ខែ​កុម្ភៈ ឆ្នាំ ២០១៧ ហើយ​ទើប​តែ​ទទួល​បាន​សិទ្ធ​កាល​ពី​ម្សិលមិញ​នេះ។

ការ​បំពាក់​កាមេរ៉ា​លើ​ប៊ិច​ អាច​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ ដូច​ជា​អាច​​ថត​រូប​​នៅ​ចំណុច​ខ្ពស់ ឬ ទាប​បាន​កាន់​តែ​ងាយ​ស្រួល ដោយ​ប្រើ​​អេក្រង់​ស្មាតហ្វូន​សម្រាប់​មើល​​ទិដ្ឋភាព។ មួយ​វិញ​ទៀត អាច​ឲ្យ​ Samsung ផលិត​បាន​ស្មាតហ្វូន​ដែល​មាន​ស៊ុម​អេក្រង់​ស្ដើង​បំផុត ដោយ​មិន​បាច់​ចោះ​រន្ធ​លើ​អេក្រង់​ដើម្បី​បង្កប់​កាមេរ៉ា​ Selfie។

គួរ​ដឹង​ថា​ នេះ​គ្រាន់​តែ​ប៉ាតង់​ប៉ុណ្ណោះ ហេតុ​នេះ​មិន​អាច​ធានា​ថា​នឹង​​អាច​ប្រែក្លាយ​ទៅ​ជា​ផលិតផល​ពិត​នា​ថ្ងៃ​អនាគត​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​ពី​ Samsung ​លំបាកលំបិន​​​លើ​ផ្នែក​លក់​នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ​ប្រហែល​ជា​ត្រូវ​បង្កើត​មុខងារ​ទាក់ទាញ​ថ្មី ដើម្បី​ជួយ​ដល់​ជំនួញ​ស្មាតហ្វូន៕​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង