មកមើលគ្រាប់បាល់ Schurrle ស៊ុតយ៉ាងម៉េចទើបឈ្នះពាន Goal of the Month

  • 2019-02-08 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andre Schurrle បានគ្រងពានអ្នកស៊ុតគ្រាប់បាល់ល្អបំផុតប្រចាំខែមករា ឬ Goal of the Month ក្រោយស៊ុតបញ្ចូលទី១គ្រាប់ឲ្យ Fulham ក្នុងប្រកួតទល់នឹង Burnley។

តារាឆ្នើមសញ្ជាតិអាល្លឺម៉ង់បានស៊ុតបើកឆាកឲ្យ Fulham នាំមុខនៅទឹកដី Turf Moor ប៉ុន្តែ Burnley បានវាយបកយកឈ្នះ២ទល់នឹង១វិញនៅចប់ការប្រកួត។ យ៉ាងណាក៏ដោយគ្រាប់បាល់ពីចម្ងាយរបស់ Schurrle នោះត្រូវបោះឆ្នោតជាបាល់ល្អបំផុតប្រចាំខែមុន។

គ្រាប់បាល់របស់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំដែល Fulham ខ្ចីមកពី Dortmund បានយកឈ្នះគ្រាប់របស់កីឡាករជាច្រើនដូចជា Marcus Rashford, Diogo Jota, Sergio Aguero, Willian, James Ward-Prowse និង Callum Wilson៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន