​ព្រឹក​មើល​បាល់ទាត់​ ល្ងាច​មើល​ការ​ប្រគំ​តន្ត្រី​ Tiger Street Football Festival 2019​ មណ្ឌល​សៀមរាប​

  • 2019-02-09 01:56:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ Tiger Street Football Festival 2019​ មណ្ឌល​សៀមរាប​ ឈាន​ដល់​ថ្ងៃទី២​ហើយ​ ក្នុង​ការ​ប្រកួត​ជម្រុះ​ដើម្បី​រក​ក្រុម​ខ្លាំង​ចំនួន​១២​ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី១៦-១៧​ ខែ​មីនា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ។​ ឥលូវ​នេះ​ក្រុម​ដែល​មិនទាន់​បាន​ប្រកួត​នៅ​ជុំ​ទី១​នោះ​ គឺ​កំពុង​តែ​លេង​នៅ​ព្រឹក​នេះ​ហើយ​ ដើម្បី​រក​ក្រុម​ដែល​ឈ្នះ​ឈាន​ទៅ​លេង​បន្ត​ជុំ​ទី២។​

ទិដ្ឋភាពប្រកួតម្សិលមិញ

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី២​ ម៉ោង​៨យប់​នេះ​ហើយ​ ក៏​មាន​ការ​ប្រគំ​តន្ត្រី​ផង​ដែរក្នុង​ទីលាន​បាល់ទាត់​អង្គរ​ឃ្យូយូ​នៅ​តែ​ម្ដង​ ដោយ​មាន​តារា​ចម្រៀង​ល្បីឈ្មោះ​នៅ​កម្ពុជា​ដូច​ជា​ កញ្ញា​ ឱប​ សុគន្ធកញ្ញា​ លោក​ ឆន​ សុវណ្ណរាជ ​កញ្ញា​ សួស​ វីសា ​កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ ដួង​ វិរៈសិដ្ឋ​ និង​ DJ Maili​ ប៉ុន្តែ​មិន​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​នោះ​ទេ។​

កន្លែងប្រគំតន្រ្តី

ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​សៀមរាប៖

  • ១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​គឺ៖

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​ ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ម៉ោង​៧ព្រឹក​ដល់​ ៨យប់។

អត្ថបទ៖ នួន ស៊ីណា​