ឮថា! តារាចម្រៀងខ្មែរសុរិន្ទ ម្នាក់ឈរឈ្នោះបោះច្នោតជាតំណាងរាស្រ្តនៅថៃ

  • 2019-02-09 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងខ្មែរសុរិន្ទ ប្រចាំផលិតកម្ម​ ថោន​ លោក ឃុង ឃុយ បានឈរ​ ឈ្មោះជាតំណាងរាស្រ្ត​ នៅខេត្តសុរិន្ទ របស់គណបក្សមួយ​ នៅក្នុងប្រទេសថៃក្នុងការបោះឆ្នោតនៅប្រទេសថៃ​ នាពេលខាងមុខ។ នេះបើតាមប្រភពពី តារាចម្រៀង អ៉ឺម ជីវ៉ា ដែលផុសលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក។

លោក ឃុង ឃុយ

លោក អ៉ឺម ជីវ៉ា បន្តថានេះជាប្រវត្ថិសាស្ត្រហើយដែលសិល្បករខ្មែរសុរិនឈរឈ្មោះជាតំណាងរាស្រ្តនៅប្រទេសថៃ ហើយក៏ជាលើកទី១ដែរ ដែល ខ្សែរាជវង្សថៃ ម្ចាស់ក្សត្រី ឧបុលរតនា រជ្ជកញ្ញា ដែលត្រូវជាបងស្រីរបស់ស្តេចថៃ មហា ​វិជ្ជរ៉ា​ឡុងកន នឹងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃសម្រាប់ការបោះឆ្នោតនាថ្ងៃ ទី២៤ ខែមីនា ខាងមុខនេះផងដែរ។

ម្ចាស់ក្សត្រី ឧបុលរតនា រជ្ជកញ្ញា

វាជារឿងនឹកស្មានមិនដល់នៅក្នុងប្រវត្តិសាស្ត្រនៃនយោបាយថៃ។ គណបក្សនេះដែរត្រូវបានគេឱ្យដឹងថា ជាអតីតគណបក្សរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរស់គេចខ្លួននៅឯបរទេស។ នេះបើតាមការ​សរសេរបន្ថែមរបស់លោក អ៉ឹម ជីវ៉ា៕

បទចម្រៀង លោក ឃុង ឃុយ នៅផលិតកម្មថោន៖

អត្ថបទ៖ Sunny