តារារ៉េបសញ្ជាតិអង់គ្លេសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត

  • 2019-02-10 02:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​បាន​កើត​ឡើង ក្រោយ​តារា​រ៉េប Cadet បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​វ័យ​ត្រឹម​តែ ២៨​ឆ្នាំ។

​ក្រុម​គ្រួសារ​របស់​លោក​បាន​ប្រកាស​​ពី​ព័ត៌មាន​ដ៏​សោក​សង្រេង​នេះ ទៅ​កាន់​អ្នក​គាំទ្រ​របស់​តារា​រ៉េប Cadet ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Blaine Cameron Johnson ថា រូប​លោក​ត្រូវ​បាន​ស្លាប់​ក្នុង​ករណី​ឡាន​បុក​គ្នា​នៅ​តាម​ផ្លូវ​ទៅ​កាន់​ការ​ប្រគំ​តន្ត្រី​របស់​លោក។

តាម​រយៈ​សារ​របស់​ក្រុម​គ្រួសារ​របស់​លោក​ដែល​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ Instagram ថា៖ "ពួក​យើង​ជា​ក្រុម​គ្រួសារ​របស់ Blaine Cameron Johnson ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា Cadet នោះ ចង់​ចែក​រំលែក​នៅ​ព័ត៌មាន​ដ៏​ក្រៀមក្រំ​មួយ​ថា អំឡុង​ពេល​ឈាន​ចូល​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ Cadet បាន​ទទួល​មរណភាព​ហើយ ខណៈ​រូប​លោក​ជា​ជន​រងគ្រោះ​ដែល​ជា​អ្នក​ដំណើរ​ក្នុង​ឡាន​តាក់ស៊ី​មួយ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ប្រគំ​តន្ត្រី​របស់​លោក។ ឥឡូវ​នេះ ក្នុង​នាម​ពួក​យើង​ជា​ក្រុម​គ្រួសារ ពិត​ជា​អរគុណ និង​កោត​សរសើរ​ចំពោះ​ការ​រង់ចាំ​​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​ពួក​យើង​នឹង​ចែក​រំលែក​រាល់​ព័ត៌មាន​ទាំង​អស់​តាម​ដែល​យើង​អាច​ធ្វើ​បាន។ អរគុណ​សម្រាប់​ការ​គាំទ្រ​ទុក​ជាមុន"៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ អន សុភក្ត្រា