គ្រូ​ Bournemouth ​ថា​អាជ្ញាកណ្ដាល​ជួយ Liverpool ​១​គ្រាប់​យប់មិញ​

  • 2019-02-10 02:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Eddie Howe ​ជឿជាក់​ថា​ក្រុម Liverpool ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ជួយ​១​គ្រាប់​នៅ​យប់មិញ​នេះ ​ដែល​ជា​គ្រាប់​បើក​ឆាក​របស់ Mane ​ព្រោះ​គេ​គ្រប់​គ្នា​ឃើញ​ថា​បាល់​នោះ ​ក្រៅ​ល្បែង​កន្លះ​ម៉ែត្រ​ឯ​ណោះ។

ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Bournemouth ​ក្នុង​លទ្ធផល​៣-០ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ ​ហើយ​ក៏​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ទៅ​លេខ​១​វិញ​ផង​ដែរ ​ដោយ​លើស​ពិន្ទុ​ក្រុម Man City ​ឈរ​នៅ​លេខ​២ ​ដល់​ទៅ​៣​ពិន្ទុ។ ជ័យជម្នះ​នៅ​យប់មិញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក​ Eddie Howe ​អ្នក​ចាត់ការ​ក្រុម​ Bournemouth ​ចាត់​ទុក​ថា​ការ​ប្រកួត​នេះ​គឺ​អាជ្ញាកណ្ដាល​បាន​ជួយ​ក្រុម​ម្ចាស់​ផ្ទះ​ច្រើន។

លោក​បាន​បញ្ជាក់​ថា ​១​គ្រាប់​របស់ Mane ដែល​ជា​គ្រាប់​បាល់​បើក​ឆាក​នោះ​គឺ​ជា​គ្រាប់​បាល់ Offside ​ដែល​គ្រប់​គ្នា​សុទ្ធ តែ​បាន​ឃើញ។ បាល់​១​គ្រាប់​នេះ ​ជំហរ​ក្រៅ​ល្បែង​ជិត​កន្លះ​ម៉ែត្រ​ឯ​ណោះ ប៉ុន្តែ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​បែរ​ជា​មិន​លើក​ទង់​ទៅ​វិញ។ លោក ​ Eddie Howe ​រំពឹង​ថា​នៅ​ឆ្នាំ​ក្រោយ VAR ​នឹង​ជួយ​ការ​ចំណុច​ខ្វះខាត​នេះ​បាន​ច្រើន​មិន​ខាន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ