Huawei P30 ចេញ​មុខ​ច្បាស់​ហើយ ជួយ​ដាក់​ពិន្ទុ​ផង

  • 2019-02-10 03:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​សម្បក​ការពារ​ស្មាតហ្វូន​ Spigen បាន​បង្ហាញ​រូបភាព​ច្បាស់ៗ​ច្រើន​សន្លឹក​ ដែល​ស្ដែង​ឲ្យ​ឃើញ​ច្បាស់​ពី​រូបរាង​របស់​ Huawei P30/P30 Pro ដែល​នឹង​ប្រកាស​ចេញ​នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ។

ស្មាតហ្វូន​ទាំង​ពីរ​មាន​រចនាបថ​​អេក្រង់​ឆក​​រាង​តំណក់​ទឹក​ ​ហើយ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​បញ្ឈរ​ដូច​គ្នា។ លើ​ម៉ូដែល P30 មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​បី​គ្រាប់ ឯ​នៅ​លើ​ P30 Pro មាន​បំពាក់​កាមេរ៉ា​ក្រោយ​ដល់​ ៤ គ្រាប់។

ខណៈ​ពេល​នេះ​លក្ខណៈ​សម្បត្តិ​លម្អិត​អំពី​ស្មាតហ្វូន​ទាំង​ពីរ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ដូច​នេះ​រង់​ចាំ​តាមដាន​ដំណឹង​លេច​ធ្លាយ ដែល​នឹង​លេច​ចេញ​បន្ត​បន្ទាប់​ទៀត​នេះ៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង