“កុលាប" បទថ្មីពី P-Sand ពោរពេញទៅដោយរសនិយមនិងមនោសញ្ចេតនា
- 2019-02-10 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 14
“កុលាប" បទថ្មីពី P-Sand ពោរពេញទៅដោយរសនិយមនិងមនោសញ្ចេតនា
ចន្លោះមិនឃើញ
ល្ងាចមិញនេះ P-Sand ទើបតែបញ្ចេញវីដេអូ Lyrics សម្រាប់បទចម្រៀង "កុលាប" ដែលស្ថិតនៅក្នុងអាល់ប៊ុមថ្មី "ប្រូកខិនបោនដារី (Broken Boundary)” ដែលនឹងបញ្ចេញនៅពេលខាងមុខ។
នៅក្នុងវីដេអូនេះយើងសង្កេតឃើញថា ក្រុមចម្រៀងនេះបានបង្ហាញខ្លួនបែបប្លែក ដោយរួមមានទាំងអក្សរជប៉ុនជា Lyrics នៅផ្នែកខាងក្រោមវីដេអូពិតជាគួរឲ្យចាប់អារម្មណ៍។ ចំណុចពិសេសមួយទៀតគឺ ចំពោះពណ៌នៃវីដេអូនេះគឺមានលក្ខណៈស្រទន់ សាកសមជាមួយនឹងទំនុកចម្រៀងនិងស្ទីលនៃការច្រៀងបែបថ្មី ធ្វើឲ្យអ្នកទស្សនានិងស្ដាប់បទនេះមិនមានភាពជិនណាយ។
បទចម្រៀង "កុលាប" នេះគឺជាស្នាដៃនិពន្ធបទចម្រៀងនិងទំនុកភ្លេងពី P-Sand ផ្ទាល់តែម្ដង ដោយគុណភាពនៃតន្ដ្រីនេះគឺមិនចាញ់បទបរទេសនោះទេ។
បើចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖