ប្រគំ​តន្ត្រី​ Tiger Street Football Festival 2019​ យប់​មិញ​មណ្ឌល​សៀមរាប​ម្នាក់​ៗ​ពេញចិត្ត​ស្ដូក​

  • 2019-02-10 04:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

តោះ​មើល​ទិដ្ឋភាព​នៃ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​របស់​ Tiger Street Football Festival 2019​ នៅ​មណ្ឌល​ទី៦​ ខេត្ត​សៀមរាប​យប់​មិញ​ ម្នាក់​ៗ​សប្បាយ​ខ្លាំង​ និង​ស្អកក​ចង់​គ្រប់គ្នា​ ព្រោះ​បាន​ច្រៀង​កម្សាន្ត​ជា​មួយ​ Idol​ របស់​ពួក​គេ​ដូច​ជា​ លោក​ ឆន​ សុវណ្ណរាជ ​កញ្ញា​ ឱប​ សុគន្ធកញ្ញា​ លោក​ ដួង​ វិរៈសិទ្ធ ​កញ្ញា​ សួស​ វិសា ​កញ្ញា​ រ៉េត​ ហ្សូសាណា។​

សម្រាប់​ការប្រគំតន្ត្រី​នៅ​យប់​ចុង​ក្រោយ​ ថ្ងៃ​អាទិត្យ​នេះ​រឹតតែ​ពិសេស​ថែម​ទៀត​ផង ដោយ​មាន​វត្តមាន​លោក​ ព្រាប​ សុវត្ថិ​ អ្នក​នាង​ ពេជ្រ​ សោភា​ លោក​ នីកូ​ លោក​ នី​ រតនា​ លោក​ Step​ រួម​និង​ DJ Maili​ ផង​ដែរ។​

ទិដ្ឋភាពយប់មិញ

ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​សៀមរាប៖

  • ក្រុមលេខ១ ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ក្រុមលេខ២ ​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ក្រុមលេខ៣ ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ក្រុមលេខ៤ ទទួល​បាន ២០០ ដុល្លារ​អាមេរិក ​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​គឺ៖

មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។

មណ្ឌល​ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។ ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​ ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ម៉ោង​៧ព្រឹក​ដល់​ ៨យប់៕

អត្ថបទ៖ នួន ស៊ីណា​