៣ ឆ្នាំ​ទើប​ម្ចាស់ iPhone ប្ដូរ​ទូរសព្ទ​ម្ដង Apple កាន់​តែ​វីវរ​ហើយ

  • 2019-02-10 07:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន​ Bernstein ឈ្មោះ​ Toni Sacconaghi បាន​​លើក​ឡើង​ថា​ក្នុង​​ឆ្នាំ ២០១៨ អ្នក​ប្រើ​ប្រាស់ iPhone ទាំង​ឡាយ​ ជា​មធ្យម​ ៣ ឆ្នាំ​ទើប​ប្ដូរ​ទូរសព្ទ​ចេញ​ម្ដង។ លោក​ក៏​បាន​ព្យាករណ៍​ថា​នឹង​ឆ្នាំ ២០១៩ តួ​លេខ​នេះ​នឹង​កើន​ឡើង​ដល់ ៤ ឆ្នាំ។

ហេតុផល​នៃ​ការ​កើន​ឡើង​​នៃ​រយៈពេល​ប្រើ​ប្រាស់​​ស្មាតហ្វូន​ចាស់ ​ដោយ​សារ​តែ​​កម្មវិធី​បញ្ចុះ​តម្លៃ​លើ​ការ​ប្ដូរ​ថ្ម iPhone ថ្មី របស់​ Apple ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពន្យារ​អាយុកាល​នៃ iPhone របស់​ខ្លួន​បាន។

នេះ​ជា​ដំណឹង​មិន​ល្អ​មួយ​សម្រាប់​ Apple ជា​ពិសេស​នៅ​ថ្ងៃ​អនាគត។ អ្នក​វិភាគ​ខាង​លើ​បាន​ ព្យាករណ៍​ថា​អ្នក​ប្រើ​ iPhone ដែល​មាន​ប្រមាណ​ ៩០០ លាន​នាក់ និង​មាន​ត្រឹម ១៦% ប៉ុណ្ណោះ ប្ដូរ​ប្រើ iPhone ​ម៉ូដែល​ថ្មី៕​​​​​​​​​​

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ សុខហេង