WA$$UP រំសាយក្រុមជាផ្លូវការ ក្រោយចូលប្រឡូកសិល្បៈបានជិត ៦ ឆ្នាំ

  • 2019-02-10 07:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​សមាជិក​ក្រុម​មួយ​ចំនួន​បាន​ចាកចេញ​ពី​ក្រុម នៅ​ទី​បំផុត​ WA$$UP បាន​សម្រេច​ចិត្ត​រំសាយ​ក្រុម​មួយ​នេះ​ជា​ផ្លូវ​ការ។

បើ​តាម​ក្ដី​រាយការណ៍​ព័ត៌មាន​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​នេះ សមាជិក​ដែល​នៅ​សល់ មាន​ដូច​ជា Nari, Jiae, Woojoo និង Sujin បាន​បញ្ចប់​កុងត្រា​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន Mafia Records ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​ប្រភព​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ជាក់​ថា៖ "តាម​ពិត​គឺ នៅ​សល់​ពេល​ខ្លះ​សម្រាប់​សមាជិក WA$$UP ដែល​ចង់​បន្ត​ចុះ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន"។ ប្រភព​ដដែល​ក៏​បាន​បន្ថែម​ថា ការ​បញ្ចប់​កុង​ត្រា​នេះ ធ្វើ​ឡើង​ដើម្បី​ក្នុង​ការ​ពិចារណា​ចំពោះ​អនាគត​របស់​សមាជិក​នីមួយ​ៗ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម