ប្លែក​មិន​ធ្លាប់​មាន​ CNC​ រៀបចំប្រកួតខ្សែក្រវាត់​ជម្រុះ​តាម​ខេត្ត​ចំនួន​៤​

  • 2019-02-10 09:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

សង្វៀន​ CNC​ បង្កើត​កម្មវិធី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ថ្មី​មួយ​ទៀត​ហើយ​ ដែល​មាន​ឈ្មោះ​ថា​ «អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត»​ ដែល​នឹង​ត្រូវ​ប្រកួត​ក្នុង​ខេត្ត​ចំនួន​៤​ ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ​ទៅ​ហើយ។​

ទិដ្ឋភាពសន្និសីទ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ម៉ា​ ស៊ីថេត​ អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​សង្វៀន​ CNC​ លើក​ឡើង​ថា​ នេះ​ជា​កម្មវិធី​ថ្មី​ ដែល​ពី​មុន​ៗ​មក​អ្នក​ទស្សនា​ អ្នក​គាំទ្រ​ឃើញ​ថា​កីឡាករ​ខ្លាំង​ៗ​មាន​កេរ្តិ៍ឈ្មោះ​ហើយ​ប្រកួត​នៅ​តែ​រាជធានី​ភ្នំពេញ​នោះ​ទេ​ ដូច្នេះ​ហើយ​បាន​ជា​ខាង​ស្ថានីយ​របស់​លោក​ រួម​ទាំង​ម្ចាស់​ឧបត្ថម្ភ​គោ​ជល់​បាន​បង្កើត​ឲ្យ​មាន​បែប​នេះ។​ បន្ថែម​ពី​នេះ​ទៀត​ លោក​ថា​ សម្រាប់​កីឡាករ​ដែល​ចូលរួម​គឺ​ថ្មី​ សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ បន្ទាប់​ពី​រក​ឃើញ​ម្ចាស់​ខ្សែក្រវាត់​នេះ​ហើយ​ ខាង​ស្ថានីយ​នឹង​ជួយ​ជំរុញ​ឲ្យ​គេ​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ទៀត​ផង។​

លោក​ មាន​ សំអុល​ នាយក​ចាត់ការ​ទូទៅ​តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នេះ​គឺ​ធ្វើ​ការ​ប្រកួត​ក្នុង​ខេត្ត​ចំនួន​៤​ រួម​មាន​ ខេត្ត​បាត់ដំបង​ កំពង់ស្ពឺ​ កំពង់ធំ​ និង​កំពង់ចាម​ ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​កីឡាករ​ និង​ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ក្មេងៗ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នោះ។​

ទិដ្ឋភាពសន្និសីទ

បញ្ជាក់​ដែរ​ថា​ កម្មវិធី​«អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​» នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ក្នុង​ខេត្ត​បាត់ដំបង​ដំបូង​គេ​ដែល​មាន​ផ្សាយ​តាម​ទូរទស្សន៍​ CNC​ ពី​ម៉ោង​ ៥​កន្លះ​តទៅ។​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នេះ​ ៦៣,៥​គីឡូក្រាម​ បេក្ខភាព​ទាំង​១៦​នាក់​នៅ​តាម​បណ្ដា​ខេត្ត​៤​ខាង​លើ​ គឺ​ប្រកួត​ចាញ់​ធ្លាក់​ៗ​រហូត​សល់​៤នាក់​ចុងក្រោយ​ទើប​មក​ជម្រុះ​នៅ​រាជធានី​ភ្នំពេញ​វិញ​រហូត​រក​ឃើញ​ម្ចាស់​ខ្សែក្រវាត់​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​