ប្រើ​ពេល​៣ថ្ងៃ​ ទីបំផុត​រក​ឃើញ​ម្ចាស់​ជើងឯក​មណ្ឌល​សៀមរាប​ Tiger Street Football Festival 2019​

  • 2019-02-10 15:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចំណាយ​រយៈពេល​៣ថ្ងៃ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំ​មណ្ឌល​ទី៦​ ខេត្ត​សៀមរាប​កន្លង​ទៅ​នេះ​ គឺ​រក​ឃើញ​ហើយ​លេខ១​ បាន​ទៅ​ក្រុម​ Siem Reap FC(A)​ បន្ទាប់​ពី​ឈ្នះ​ក្រុម​លេខ​២​ Siem Reap FC​ ដោយ​លទ្ធផល​ ៣-១ ​មុន​នេះ។​

ខាង​ក្រោម​នេះ​ជា​ចំណាត់ថ្នាក់​ពី​លេខ១​-៤៖​

  • ក្រុម​លេខ១​ Siem Reap FC​(A) ទទួល​បាន​ទឹកប្រាក់​ ១៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ២​ Siem Reap FC​ ទទួល​បាន​ទឹកប្រាក់​ ១០០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ​៣​ FRATELLO FC​ ទទួល​បាន​ទឹកប្រាក់​ ៥០០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤​ WAT SVAY UNITED​ ទទួល​បាន​ទឹកប្រាក់​ ២០០ ដុល្លារ​អាមេរិក​

ក្រុម​ដែល​បាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​

  • ក្រុម​គីរីដងរែក​

  • ក្រុម​ យុវជន​សៀមរាប​ FC

  • ក្រុម​ THE BROTHER FC​

  • ក្រុម​បាល់ទាត់​ដំរី​ A

  • ក្រុម​ Brother FC(A)​

  • ក្រុម ​យវុជន​គីរីដងរែក​ FC(B)​

  • ក្រុម​ FREEDOM FC​

  • ក្រុម​ Fleep Step B​

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​គឺ៖

មណ្ឌល ​ខេត្ត​កំពង់ចាម​៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។

មណ្ឌល​ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ៖ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។ ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​ ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ម៉ោង​៧ព្រឹក​ដល់​ ៨យប់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម