ស្ទើរ​មិន​ជឿ​ Chelsea ទក់សាច់​របស់​ Manchester City ដល់៦គ្រាប់

  • 2019-02-11 00:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ក្រុម​ខ្លាំង​លំដាប់​កំពូល​របស់​លីគ​អង់គ្លេស​​​គឺ​ តោ​ខៀវ​ Chelsea ត្រូវ​បាន​ក្រុម​​ Manchester City លត់​រហូត​ដល់​៦​គ្រាប់​ដោយ​មិន​ឲ្យ​ត​ដៃ​​រួច​ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​២៦យប់​មិញ។

Sterling (អាវ​ផ្ទៃមេឃ) ពេល​ស៊ុតគ្រាប់​ទី​១

ភាព​ភ្ញាក់​​ផ្អើល​បាន​កើត​មាន​​ឡើង​​គឺ​រយៈ​ពេល​តែ​​២៥​នាទី​ដំបូង​ ម្ចាស់​ផ្ទះ​ Manchester City បាន​បំប៉ោង​សំណាញ់​ទី​របស់​ Chelsea រហូត​ដល់​៤​គ្រាប់​​ដែល​ Sterling រក​បាន​១​គ្រាប់​ Serio Aguero រក​បាន​២​គ្រាប់​ និង Gundogan រក​បាន​១​គ្រាប់​រហូត​ចប់​វគ្គ​ទី​១។

Aguero (អាវ​ផ្ទៃមេឃ)​ស៊ុត

នៅ​វគ្គ​ទី​២​ Chelsea នៅ​តែ​មិន​អាច​ស្វែង​រក​​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​របស់​ម្ចាស់​ផ្ទះ​ទៀត បើ​ទោះ​ជា​មាន​ឱកាស​ស៊ុត​ចំ​គោល​ដៅ​ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំ​ទី​របស់​មេឃ ខៀវ​ជួយ​សង្គ្រោះ​បាន។ ផ្ទុយ​ទៅ​វិញ​ Chelsea រក​បាន​២​គ្រាប់​បន្ថែម​ទៀត​ដោយ​ ​ Sterling និង​ Serio Aguero។

បន្ទាប់​ពី​ចប់​ការ​ប្រកួត​លោក​ Sarri ដែល​ស្ទើរ​ស្រក់​ទឹក​ភ្នែក​មិន​បាន​ចាប់​ដៃ​ជា​មួយ​លោក​ Guardiola ទេ​ដោយ​ដើរ​ចូល​ទៅ​ក្នុង​តែ​ម្តង។

យប់​មិញ​ជា​ការ​ប្រកួត​សប្តាហ៍​ទី​២៧​ របស់​ម្ចាស់​ផ្ទះ​ដែល​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​​ឡើង​ទៅ​លើ​កំពូល​តារាង​​ដោយ​មាន​៦៥​ពិន្ទុ​ឈរ​លើ​ហង្ស​ក្រហម​ Liverpool ដែល​ប្រកួត​​បាន​២៦​ប្រកួត​​ស្ថិត​នៅ​លេខ​២។ ដោយ​ឡែក​លេខ​៣​គ្រប់​គ្រង​ដោយ​ក្រុម​ Tottenham Hotspur និង​លេខ​៤​បាន​ទៅ​បិសាច​ក្រហម​ Manchester United៕

អត្ថបទ៖ ជាន ចាន់រ៉ា