Solskjaer ថា​ Martial អាច​ក្លាយ​ជា​ Ronaldo ទី​ពីរ​នៅ​ Man Utd

  • 2019-02-11 02:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Anthony Martial មាន​សមត្ថភាព​អាច​ទាន់​ដល់​កម្រិត​លេង​របស់​​ Cristiano Ronaldo។ នេះ​បើ​តាម​សម្ដី​គ្រូ​បណ្ដោះ​អាសន្ន​ Ole Gunnar Solskjaer។​

ការ​និយាយ​បែប​នេះ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​ធ្វើ​ឡើង​ស្រប​ពេល​ Martial បាន​បង្កើត​ឱកាស​ឲ្យ Paul Pogba បើក​ឆាក​គ្រាប់​ទី​មួយ​ និង​ស៊ុត​បញ្ចូល​ទី​ខ្លួន​ឯង​១​គ្រាប់​ក្នុង​ជ័យ​ជម្នះ​ ៣-០ ទល់​នឹង​ Fulham កាល​ពី​ថ្ងៃ​សៅរ៍។​ គួរ​បញ្ជាក់​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​ទើប​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ​២០២៤ជាមួយ​ United កាល​ពី​ចុង​ខែ​មុន។​

​កាល​ពី​មុន​​ Martial ធ្លាប់​ត្រូវ​បាន​អ្នក​គាំទ្រ​ធ្លាប់​ប្រដូច​ជាមួយ​ Cristiano Ronaldo ដែរ​កាល​ពី​ទិញ​មក​ភ្លាម​ៗ​ហើយ​ពេល​នេះ​ Solskjaer បាន​និយាយ​រឿង​នេះ​សារជា​ថ្មី​។​ Ronaldo ធ្លាប់​ឈ្នះ​ពាន​ធំ​៨​នៅ​ United ក្រោយ​ស៊ុត​បញ្ចូល​ទី​១១៨​គ្រាប់​ក្នុង​២៩២​ប្រកួត៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម