ឡៅ ចិត្រា ​​​​ពង្រឹង​៣​ចំណុច​​​នេះ​​ ដើម្បី​ត្រៀម​ប្ដូរ​​ជាមួយ​​ Superlek នៅ​សង្វៀន​ ONE

  • 2019-02-11 03:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​វ័យ​​ក្មេង​របស់​កម្ពុជា ឡៅ ចិត្រា ​នឹង​ត្រូវ​តទល់​ជាមួយ​​អ្នក​ខ្លាំង​កម្រិត​ A របស់​ថៃ Superlek ​នៅ​សង្វៀន ONE នា​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​​។

ឡៅ ចិត្រា​

​អ្នក​លេង​​គុន​ខ្មែរ​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ដៃ​គូ​របស់​ខ្លួន​ល្អ​ទាត់​ធ្ងន់ ​ហើយ​ជា​កីឡាករ​មាន​បទ​ពិសោធ​ពេញ​ខ្លួន។ ការ​ជួប​អ្នក​ប្រដាល់​មាន​ចំណុច​ល្អ​ច្រើន​បែប​នេះ​មិន​​បាន​ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​ប្រកួត​ឡើយ ផ្ទុយ​ទៅ​វិញ​គេ​​សន្យា​​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព ទាំង​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ។

​ប្អូន​ប្រុស​បង្កើត​ ឡៅ ស៊ីណាត រូប​នេះ​បន្ថែម​ថា ​​មិន​ហ៊ាន​រំពឹង​ខ្ពស់​​ក្នុង​ការ​យក​ឈ្នះ​ដៃគូ​កម្រិត​ខ្ពស់​មួយ​នេះ​ឡើយ។ ប៉ុន្តែ​គេ​នឹង​ប្ដូរ​ ​ប្រសិន​បើ​ឈ្នះ​ការ​ប្រកួត​នេះ​​ នោះ​នឹង​ធ្វើ​ឲ្យ​គុន​ខ្មែរ​កាន់​តែ​មាន​ភាព​​​ល្បី​ឈ្មោះ​ខ្លាំង​​ជាង​នេះ​លើ​ឆាក​អន្តរជាតិ។ ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​​តទល់​​​ នឹង​ការ​ទាត់​ធ្ងន់​របស់​​ Superlek គឺ​រូប​គេ​ត្រូវ​ចូល​កៀក ប៉ុន្តែ​ចំណុច​នេះ​មិន​​ទាន់​អាច​​ធានា​ ល្អ​ទាំង​ស្រុង​ឡើយ​គឺ​ត្រូវ​រង់​ចាំ​មើល​ស្ថានភាព​ជាក់​ស្ដែង​សិន។

​ឡៅ ចិត្រា និង​ នៅ ស្រីពៅ ជា​បេក្ខភាព​តំណាង​ឲ្យ​​ក្លឹប Cambodian Top Team របស់​កម្ពុជា ​ដែល​ត្រូវ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ ONE Championship ៕ ​​

ចង់​ដឹង​ ឡៅ ចិត្រា ពង្រឹង ៣ ចំណុច​​អ្វី​ខ្លះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​