វត្តមាន​ BTS និង​ Lay នៅ​កម្មវិធី Grammy ឆ្នាំ ២០១៩​ ពិតជា​អង្រួនបេះដូង​ Fan បំផុត

  • 2019-02-11 02:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​ប្រគល់​ពាន​រង្វាន់​ Grammy ឆ្នាំ ២០១៩​ ប្រព្រឹត្តិ​ទៅ​បណ្ដើរៗ​ហើយ​ ដោយ​មាន​វត្តមាន​ចូលរួម​ពី​តារា​ល្បី​ជា​ច្រើន​ជុំ​វិញ​ពិភពលោក ក្នុង​នោះ​ក៏​មាន​ BTS និង​ Lay ដែរ។

វត្តមាន​របស់​តារា​ប្រុស​ទាំង​ ៨​នាក់​នេះ​ ពិត​ជា​កាន់​តែ​អង្រួន​ចិត្ត​អ្នក​ចូលរួម​ផ្ទាល់ ក៏​ដូចជា​អ្នក​គាំទ្រ​ទាំង​អស់​ ពេល​ពួកគេ​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម​នៃកម្មវិធី Grammy។

សម្រាប់​ BTS សមាជិក​ទាំង​ ៧​ស្លៀកពាក់​សង្ហាៗ​ហំហាន​បំផុត​ ជាមួយ​ទឹក​មុខ​ម៉ឺងម៉ាត់ ខ្លះបង្កប់ស្នាមញញឹម និង​ពណ៌​សក់​ខុសៗគ្នា​ធ្វើ​ឲ្យ​អ្នក​កាន់​កាមេរ៉ា​ទប់​ចិត្ត​មិន​ផ្តិត​យក​រូបភាព​មិនបាន​ឡើយ។

ងាក​ទៅ​ Lay ឯណេះ​វិញ​ ក៏​មិនចាញ់​ BTS ដែរ លោក​បាន​រៀបចំ​ខ្លួន​យ៉ាង​សង្ហា​ ទាក់ចិត្ត​នារីមិនតិច​ទេ ជាមួយ​នឹង​ឈុត​ពណ៌​ខ្មៅ​ និង​បញ្ចេញ​ស្នាម​ញញឹម​បង្ហាញ​ស្នាម​ខួច​ច្បាស់​ បង្ហាញ​សម្រស់​មាន​មន្តស្នេហ៍​បំផុត។

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី