មកស្គាល់ បុរសដៃមាសបរិច្ចាគឈាមរាល់សប្ដាហ៍ជាង ៦០ឆ្នាំ ជួយសង្រ្គោះជីវិតជាង ២លាននាក់

  • 2019-02-11 03:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អូស្ត្រាលី​វ័យ ៨១​ឆ្នាំ​ម្នាក់​ឈ្មោះ James Harrison ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ជា​បុរស​ដៃ​មាស​ក្រោយ​លោក​បរិច្ចាគ​ឈាម​ជា​រៀង​រាល់​សប្ដាហ៍​អស់​រយៈ​ពេល​ជាង ៦០​ឆ្នាំ។

យោង​តាម​កាកបាទ​ក្រហម​អូស្ត្រាលី​ឲ្យ​ដឹង​ថា លោក James បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​សរុប​ជាង ២,៤​លាន​នាក់​មក​ហើយ​បើ​គិត​មក​ទល់​ពេល​នេះ។ ប្រភព​ដដែល​បន្ដ​ថា លោក James ចាប់​ផ្ដើម​បរិច្ចាគ​ឈាម​ចាប់​តាំង​ពី​អាយុ ១៤​ឆ្នាំ​ក្រោយ​ពេល​ដែល​លោក​ទទួល​ការ​បរិច្ចាគ​ឈាម​ពី​អ្នក​ដទៃ​អំឡុង​ពេល​វះ​កាត់​ដើម​ទ្រូង។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ក្រុមគ្រូពេទ្យ​រកឃើញ​ថា​ឈាម​របស់​លោក​មាន​លក្ខណៈ​ពិសេស និង​កម្រ​បំផុត​ដែល​មាន​ផ្ទុក​អង់ទីករ​សម្រាប់​បង្កើត​ថ្នាំ​ចាក់ Anti-D។

ថ្នាំ​ចាក់ Anti-D ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ចាក់​ឲ្យ​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ដើម្បី​បង្ការ​ឈាម​កុំ​ឲ្យ​វាយ​ប្រហារ និង​ធ្វើ​ឲ្យ​បាត់បង់​កោសិកា​របស់​ទារក។ ក្រុម​គ្រូ​ពេទ្យ​ជឿ​ថា ឈាម​របស់​លោក James មាន​លក្ខណៈ​ពិសេស​នេះ​អាច​បណ្ដាល​មក​ពី​ការ​ចាក់​បញ្ចូល​ឈាម​កាល​ពី​លោក​មាន​អាយុ ១៤​ឆ្នាំ។

តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ឥត​ឈប់​ឈរ​របស់​ខ្លួន លោក James Harrison ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​វីរបុរស​ជាតិ​អូស្ត្រាលី ហើយ​លោក​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​សម្រាប់​សប្បុរសធម៌​របស់​លោក​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម