មិនទាន់​កើតផង​ តែ​បែក​ធ្លាយ​ឈ្មោះកូនភ្លោះ​ប្រុសស្រី​របស់ Margie បាត់

  • 2019-02-11 03:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ប៉ុន្មាន​ទេ កូន​ភ្លោះ​ទាំង ២​របស់​ Margie Rasri និង​ស្វាមី​ Pok Passakorn នឹង​ស្វាគមន៍​ពិភពលោក​នេះ​ហើយ​ គឺ​អាច​ស្ថិត​នៅ​ក្នុង​អំឡុង​ខែមេសាខាង​មុខ។

មុន​កូន​កើត​ ជាទូទៅ​បច្ចុប្បន្ន​គេ​តែ​ប្រារព្ធ​ពិធី​ជប់លៀង​មុន តួ​យ៉ាង​ដូច​ Pok និង​ Margie កាល​ពី​ថ្ងៃទី​ ០៨ ខែកុម្ភៈ​ បាន​ធ្វើ​ពិធីជប់​លៀង​មុន​កូន​កើត​ ឬ​ហៅថា Baby Shower ដើម្បី​ស្វាគមន៍​កំណើត​កូនប្រុសស្រី​ភ្លោះ​របស់​ពួកគេ។

ដោយឡែក​កាល​ពី​ពេល​ថ្មីៗ ស្រាប់​តែ​មាន​ព័ត៌មាន​រាយការណ៍​ថា​ ប្ដី​ប្រពន្ធ​ ២​នាក់​នេះ​បាន​ទម្លាយ​ឈ្មោះ​កូនៗ​ទាំង​ ២​របស់​ពួកគេ​ហើយ​ គឺ Meeka និង​ Beeya។ គ្រាន់​តែ​ឮ​ឈ្មោះ​នេះ​ ប្រាកដ​ណាស់​មនុស្ស​ជា​ច្រើន​ លាន់មាត់​ថា​ពិត​ជា​ពីរោះ​ និង​គួរ​ឲ្យ​ស្រឡាញ់​ ប៉ុន្តែ​យ៉ាងណាៗ មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ពី​ Pok និង​ Margie នៅ​ឡើយ។

ក្នុង​អ្វី​ដែល​បាន​បង្ហាញ​ក្នុង​វីដេអូ "Pok GieOn The Run” អ្នក​ទាំង​ ២​បាន​និយាយ​ថា​ ពួកគេ​អាច​នឹង​ឃើញ​មុខ​កូនប្រុសស្រី​ទាំង​ ២​របស់​ខ្លួន​ជា​លើក​ដំបូង​បង្អស់​ នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​មកដល់។ គឺ​អាច​ខ្ទង់​ថ្ងៃ​ទី​ ១០ ខែ​មេសា ឆ្នាំ ២០១៩៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី