គួរឲ្យសរសើរអ្នកគ្រូណាស់! ដាក់រទេះឌុបសិស្សទៅរៀនរាល់ថ្ងៃ មិនខ្លាចហត់នឿយ

  • 2019-02-11 04:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

អ្នកនាង សេង នឿន គឺ​ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​សិក្សា​ដ៏​ល្អ​ម្នាក់។ អ្នកគ្រូ​ឌុប​សិស្ស​ចំនួន​ ១២នាក់ ទៅ​សាលារៀន​ជា​រៀង​រាល់ថ្ងៃ ​ដោយ​ប្រើ​រទេះ​ភ្ជាប់​នឹង​ម៉ូតូ​ផ្ទាល់​ខ្លួន​​។ ​ទង្វើ​ដ៏​គួរ​ឲ្យ​សរសើរ​បែប​នេះ ត្រូវ​បាន​​អង្គការ​ Unicef Cambodia ​សរសេរ​រៀប​រាប់​លើ​គេហទំព័រ​ដោយ​ផ្ទាល់​កាល​ពី​ថ្មីៗកន្លងទៅ។ ខាង​ក្រោម​នេះ​ ជា​សាច់​រឿង​សង្ខេប​ខ្លះ​ៗ​ពី​ដំណើរ​ដែល​ជំរុញ​ឲ្យ​អ្នក​គ្រូ​លះបង់​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​ ដើម្បី​សិស្ស​ទទួល​បាន​ការ​អប់រំ​នៅ​តាម​ជន​បទ​។

​​​​​​

អ្នក​គ្រូ​ នឿន​ មាន​ទីលំនៅ​ចម្ងាយ​ប្រមាណ​ ៣គីឡូម៉ែត្រ​ពី​សាលា​មត្តេយ្យ​ភូមិ​ក្រូច ស្ថិត​ក្នុង​ភូមិ​ក្រូច​ ឃុំ​ជាងដែក​ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃវែង។ រៀង​រាល់ថ្ងៃ​​ អ្នក​គ្រូ​សុខចិត្ត​​​ដាក់​រទេះ​ដឹក​កូន​សិស្ស​ទៅ​សាលា​ ព្រោះ​ចង់​ឲ្យ​ពួកគេ​ទទួល​បាន​ការ​អប់រំ​ ខណៈ​ដែល​ឪពុកម្ដាយ​ក្មេងៗ មិន​អាច​ជូន​កូន​ទៅ​សាលា​ដោយ​សារ​ជាប់​រវល់​នឹង​ការងារ​ចិញ្ចឹម​ជីវិត​។

ដំបូង​មាន​លោក​តា​លោក​យាយ​របស់​ក្មេង​ៗ​ទាំងនោះ បាន​មក​សុំ​ពឹង​ឲ្យ​អ្នកគ្រូ​ជួយ​យក​ចៅ​ទៅ​សាលា​ផង ព្រោះ​តែ​ជា​អ្នក​ជិតខាង​គ្នា​ អ្នក​គ្រូ​ក៏​ព្រម​។ អ្នក​គ្រូ​ចាប់​ផ្ដើម​ឌុប​​ពីក្មេង​៥នាក់​ទៅ​សាលា​ជាមួយ​រទេះ​ខ្ជី​គេ​មួយ​នេះ។ អ្នក​គ្រូ​រំពឹង​​ថា ​ចំនួន​សិស្ស​នឹង​ថយ​ចុះ​ បន្ទាប់​ពី​ពួកគេ​ឡើង​ថ្នាក់​បឋម​សិក្សា​ តែ​ផ្ទុយ​ទៅ​វិញ វា​នៅ​តែ​កើន​ឡើង។

អ្នក​គ្រូ​បង្ហើប​ថា​ ការ​ដឹក​សិស្ស​ទៅ​សាលារៀន​ មិន​មាន​នរណា​​ជួយឧបត្ថម្ភ​ថ្លៃ​សាំង​អ្វី​ឡើយ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វា​មិន​បាន​បញ្ឈប់​ទឹក​ចិត្ត​ដ៏​ធំ​របស់​អ្នក​គ្រូ​ ក្នុង​ការ​បញ្ជូន​សិស្ស​តូច​ៗ​​ទៅ​ក្រេប​ចំណេះ​ដឹង​ផង​ដែរ​។

រយៈ​ពេល​១៥​ឆ្នាំ​ហើយ​ ដែល​អ្នក​គ្រូ​ សេង នឿន​ បាន​ធ្វើ​បង្រៀន​នៅ​សាលា​មត្តេយ្យ ដែល​មាន​សិស្សសព្វថ្ងៃ​សរុប ៣០​នាក់​ មាន​ក្មេង​ស្រី​ចំនួន​ ១៥នាក់​ ​ក្នុង​នោះ​មាន​កុមារ​ពិការ​ចំនួន ៤នាក់ ។

លោក​អ្នក​អាច​ចូល​អាន​លម្អិត​បន្ថែម​ពីទឹកចិត្តដ៏មហិមារបស់អ្នកគ្រូ សូមចុចទីនេះ

ប្រភព៖ Unicef Cambodia ​​​​​​​​​​​​​​ ​​​​​

ប្រែសម្រួល៖​ ស៊ិន សាវ៉េត