សាលាឯកជនពីរ ចាប់ដៃគ្នា បង្កើតភាពជាដៃគូ ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីសិក្សាតាមបែបទំនើប
- 2019-02-11 04:47:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាឯកជនពីរ ចាប់ដៃគ្នា បង្កើតភាពជាដៃគូ ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីសិក្សាតាមបែបទំនើប
ចន្លោះមិនឃើញ
សាលាអន្តរជាតិ ជីនៀស (Genius International School) និង សាលា City Metropolitan College របស់ប្រទេសសិង្ហបុរី បានបង្កើតភាពជាដៃគូរវាងគ្នា និងគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការជំរុញការ ស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីសិក្សាទំនើប ជាពិសេសគរុកោសល្យ និងវិក្រិតការគ្រូបង្រៀន ដើម្បីធានាឲ្យបាននូវ ការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាលក្ខណៈសកល។
ក្រោមកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ សាលាបានធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីសិក្សាថ្មីរបស់ប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។
កម្មវិធិសិក្សាថ្មីនេះ សិស្សានុសិស្សទាំងអស់ នៃសាលាអន្តរជាតិ ជីនៀស នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាបន្ថែមដោយផ្ទាល់ពីសាលា City Metropolitan College របស់ប្រទេសសិង្ហបុរី ដែលមានតម្លៃស្មើ និងត្រូវបានទទួលស្គាល់ដោយប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។
សិស្សានុសិស្សដែលសិក្សានៅសាលាអន្តរជាតិ ជីនៀស ក៏អាចបន្តការសិក្សាដោយផ្ទាល់ទាំងនៅសាលារដ្ឋ ឬឯកជននៅប្រទេសសិង្ហបុរី ឬចក្រភពអង់គ្លេស ផងដែរ។
កម្មវិធីសិក្សានៅក្នុងអនុស្សរណៈ នៃកិច្ចព្រមព្រៀងនេះរួមមាន៖
កម្មវិធីមតេ្តយ្យសិក្សាគ្រប់កម្រិត (CMC Kindergarten Program)
កម្មវិធីសិក្សាកម្រិតបឋមសិក្សា (CMC Primary Program)
កម្មវិធីសិក្សាកម្រិតអនុវិទ្យាល័យ និងកម្រិតវិទ្យាល័យរបស់ចក្រភពអង់គ្លេស (OTHM Program)
កម្មវិធីសិក្សាធុរកិច្ច និងហិរញ្ញវត្ថុគ្រប់កម្រិតនៅប្រទេសសិង្ហបុរី (London School of Business & Finance) in Singapore.
កម្មវិធីសិក្សាវគ្គខ្លីៗ និងទស្សនៈកិច្ចសិក្សានៅប្រទេសសិង្ហបុរី។