អស់​ឡូយ​នៅ? Globle House ចែក​រង្វាន់​ច្រើនៗ រាល់​សប្ដាហ៍​ចឹង​ហ្មង

  • 2019-02-11 06:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​អ្នក​ដឹង​ហើយ​ថា Globle House គឺ​ជា​កន្លែង​លក់​សម្ភារៈ​សំ​ណង់​ដែល​មាន​គុណភាព​ខ្ពស់ ​តម្លៃ​ថោក​សមរម្យ សេវាកម្ម​ល្អ ​មាន​ទំនុក​ចិត្ត​ខ្ពស់ និង​​សំបូរ​បែប​។ អ្វី​ដែល​ឡូយ​ជាង​នេះ​​ទៀត​នោះ Globle House ក៏​បាន​បង្កើត​នូ​វ​កម្មវិធី​ផ្តល់​សំណាង​ជា​រៀ​ង​រាល់​សប្ដាហ៍​ដល់​អតិ​ថិ​ជន​របស់​ខ្លួន​ដែល​ទិញ​ទំ​និ​ញ​អស់​ទឹកប្រាក់ ៣០ ដុល្លារ ចំពោះ​សម្ភារៈ​សំ​ណង់ (​ដែក ស៊ីម៉ង់ត៍ ក្បឿង ឈើ​ដំបូល ក្ដារបន្ទះ ក្ដារបន្ទះ​ជីព​ស៊ី គ្រោង​ដែក​) នឹង​ទទួល​បាន​គូ​ប៉ុង​ផ្សង​សំណាង​មួយ​ភ្លាមៗ​។

កម្មវិធី «​សំណាង​ប្រចាំ​សប្តាហ៍​» ចាប់​ផ្តើម​ពី​ថ្ងៃទី​១ ខែ​កុម្ភៈ រហូតដល់​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​ ២០១៩​។ ការ​ចាប់​រ​ង្វាន់​នឹង​ប្រព្រឹត្តិ៍​ឡើង​រៀងរាល់ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៤:០០​ល្ងាច ទីតាំងនៅ​ ​Globle House Cambodia ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចម្ងាយ ៦០០​ម៉ែត្រ​ពី AEON II។ សម្រាប់​អតិថិជន​ដែល​ជា​សមាជិក​នឹង​ទទួល​បាន​​លក្ខខណ្ឌ​ពិសេស។

ចាំ​អី​ទៀត! ខ្វះ​សម្ភារៈ​អ្វី​ខ្លះ​ប្រញាប់​ទៅ​ទិញ​ឲ្យ​ហើយ​ទៅ ទាន់​មាន​រង្វាន់​កំពុង​រង់ចាំ!

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម