រូបថត​អ្នក​ជំនាញ​ថត​រូប ពេល​យប់​មួយ​សន្លឹក​នេះ មាន​រឿង​អី បាន​គេ​ស្វែង​រក​មុខ​គ្រប់​គ្នា?

  • 2019-02-11 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ និង​តារា​និយម​លេង​ហ្វេកបុក​ល្បី​ៗ​ជា​ច្រើន​រូប​បាន​បង្ហោះ​រូប​បែប​គំនូរ​មួយ​សន្លឹក ដោយ​មាន​បុរស​ម្នាក់​កាន់​កាមេរ៉ា​ថតរូប​ និង​មាន​អក្សរ​សរសេរ​នៅ​ខាងក្រោម​ថា​ “​អ្នក​ជំនាញ​ថត​រូប​ពេល​យប់?” បង្កើត​ជា​ចម្ងល់​យ៉ាង​ច្រើន​ជុំ​វិញ​រូប​មួយ​សន្លឹក​នេះ ​ថែម​ទាំង​បាន​ទទួល​ការ Like , Comment និង Share បន្ត​គ្នា​យ៉ាង​សន្ធឹក។

​ប្រសិនបើ​អ្នក​ក្រឡេក​មើល​រូបភាព​មួយ​សន្លឹក​ដែល​ត្រូវ​​បាន​បង្ហោះ​តំណាល​ៗ​គ្នា​នោះ ​តើ​រូប​នេះ​មាន​ន័យ​ដូចម្ដេច​? តើ​រូប​នេះ​ចង់​សំដៅ​ទៅ​លើ​អ្វី​ទៅ? ​តើ​អ្នក​មាន​ការ​ងឿង​ឆ្ងល់​​ទេ​ថា​

​តើ​មាន​មូលហេតុ​អ្វី​ខ្លះ​បាន​ជាគេ ទាំងអស់​គ្នា​បង្ហោះ​រូប​នេះ​ដូច​ៗ​គ្នា​យ៉ាង​ដូច្នេះ? ​តិចលោ​មាន​ចូលរួម​ប្រកួត​ថត​រូប​ទាំងអស់​គ្នា​ទៅ។

​រូប​មួយ​សន្លឹក​នេះ ប្រទះ​ឃើញ​មាន​ទាំង​នៅ​លើ Account Facebook ឬ Page Official ដែល​នៅ​ក្នុង​នោះ​រួម​មាន​គណនេយ្យ​ហ្វេសបុក​របស់​លោក កែវ សុខផេង កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ លោក​ ឈឹម សក្កដា កញ្ញា​ហ៊ិន ច័ន្ទនីរត្ន័ លោក ជា​សុវណ្ណារឹទ្ធ អ្នកនាង សុខ សុម៉ាវតី អ្នកនាង នាង​សុវ៉ាតនា ហៅ DJ Nana លោក ហៃ ប៉ាវ​ហុង កញ្ញា ស៊ីន​យូប៊ីន និង​កញ្ញា ​សាឡាត់ ស្រីឡាង ជាដើម ដែល​សុទ្ធ​សឹង​តែ​ជា​តារា​សម្តែង និង​ជា​ពិធី​ករ​ ពិធីការិនី​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

ហើយ​តើ​អ្នកណា​ខ្លះ​ចាប់​អារម្មណ៍​នឹង​ការ​បង្ហោះ​រូបភាព​របស់​ពួកគាត់ ដែល​ជា idol របស់​អ្នក? មាន​បាន​សាកសួរ​គាត់​ឬ​នៅ?

​អ្នកណា​ខ្លះ​អាច​ទាយ​ដឹង​ពី​អត្ថន័យ​រូបភាព​ដែល​ពួកគាត់​បាន​បង្ហោះ​នោះ ​ពិត​ជា​ចង់​ដឹង​ខ្លាំង​ណាស់​ អីចឹង ចាំ​មើល​សកម្មភាព​ពួកគាត់​ជា​បន្ត​ទៅ​ទៀត មើល៎!៕

អត្ថបទ៖ រក្សា