រំភើបបំផុត! បង្កើតក្រុមអន្តរាគមន៍ពិសេស៣ក្រុម ដោះស្រាយរឿងកកស្ទះនៅភ្នំពេញ

  • 2019-02-11 09:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​អគ្គស្នងការ​រង​នគរ​បាល​ជាតិ ឧត្ដម​សេនីយ៍​ឯក ស ថេត បាន​ឲ្យ​ដឹង​ថា សម្រេច​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​៣​ក្រុម ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ ដោយ​បាន​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ។

ឧត្ដម​សេនីយ៍​ឯក ស ថេត

ឧត្ដម​សេនីយ៍​ឯក ស ថេត បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អន្តរាគមន៍​ពិសេស​ទាំង​៣​ក្រុម​នោះ មាន​សមត្ថកិច្ច​ដូច​ខាង​ក្រោម​នេះ៖

ក្រុមនេះ​ នឹងចល័តទៅគ្រប់គោលដៅដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ

  • ទប់ស្តាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ​ 

  • សុំឲ្យ​កម្លាំងសម្រួលចរាចរណ៍ពេលស្ទះខ្លាំងឲ្យបានធូរស្បើយ​ មិនត្រូវឈលើថ្នល់មើលការកកស្ទះឡើយ

  • ត្រូវជិះម៉ូតូចល័តទៅគ្រប់កន្លែងដែលស្ទះ​ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ

  • ត្រូវត្រៀមខ្លួនជានិច្ចនៅតាមច្រកចេញរាជធានីភ្នំពេញនៅពេលមានពិធីបុណ្យជាតិសំខាន់

  • ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍៕

រូបភាព៖ ឧត្ដមសេនីយ៍ឯក ស ថេត អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ