"WANT" MV ទោលថ្មីរបស់កូនពៅ SHINee ចេញជាផ្លូវការហើយ

  • 2019-02-11 09:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ទោល​ថ្មី​មួយ​ទៀត​របស់​សមាជិក​ពៅ​គេ​របស់ SHINee បាន​ចេញ​វីដេអុ​បទ​ចម្រៀង​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​នេះ។

“WANT” គឺជា​បទ​ថ្មី​របស់​ Taemin ដែល​ចេញ​នៅ​ថ្ងៃ​ទី​ ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង​ ៤រសៀល​នេះ។ បទ​នេះ​ស្ថិត​ក្នុង​អាល់ប៊ុម​តូច​ ទី ២​របស់​លោក​ ដែល​ក្នុង​នោះ​មាន​បទ​ចម្រៀង​ដល់ទៅ ៧បទ គិត​រួម​ទាំង​បទ "WANT”។

ងាក​ចូល​វីដេអូ​បទ​ចម្រៀង​វិញ កាន់​តែ​ប្លែក​ភ្នែក​ ព្រោះ​លើក​នេះ Taemin បាន​លេង​ជាមួយ​នឹង​សត្វ​ពស់​មានជីវិតទៀត។ តើ​អស្ចារ្យ​យ៉ាង​ណា សូម​ទស្សនាវីដេអូ​ដូច​ខាងក្រោម៖

សូម​បញ្ជាក់ផងដែរថា មុន​ចេញ​ជាផ្លូវការតារាប្រុស ៣នាក់ដែល​គេស្គាល់ច្បាស់ថាជាមិត្តល្អរបស់ Taemin មាន​ដូចជា Kai, Jimin និង Ha Sungwoon បាន​នាំគ្នាអបអរសាទរដល់ស្នាដៃថ្មីរបស់​មិត្តភ័ក្តិពួកគេម្នាក់នេះគ្រប់គ្នា៕

អត្ថបទ៖ យី សុធារី