លឹម រដ្ឋា បង្ហាញ​ខ្លួន​ក្នុង​រឿង​ខ្លី "សង​សុបិន" បង្កប់​អត្ថន័យ​ក្ដី​ស្រលាញ់​​ឪពុក​និង​កូន​យ៉ាង​កម្សត់

  • 2019-02-11 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​មិញ​នេះ ភាពយន្ត​ខ្នាត​ខ្លី​​ "សង​សុបិន" ដែល​ជា​ស្នាដៃ​របស់​ផលិតកម្ម​សាស្ត្រា​ ចូលរួម​សម្ដែង​ដោយ​តារា​សម្ដែង លឹម​ រដ្ឋា ទើប​តែ​បាន​បញ្ចេញ​ជា​ផ្លូវការ ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​បង្ហាញ​ពី​អារម្មណ៍​សោកសង្រេង​និង​កម្សត់​បន្ទាប់​ពី​បាន​ទស្សនា​រឿង​ខ្លី​នេះ​ហើយ។

ភាពយន្ត​ខ្លី​​នេះ​ចំណាយ​ពេល​ថត​អស់​រយៈ​ពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​គឺ​កាល​ពី​ថ្ងៃ​ទី​៣១ តាំង​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៣​ភ្លឺ។ ​សាច់​រឿង​រឿង​ខ្លី​នេះ​ ​និយាយ​អំពី​បំណង​ប្រាថ្នា​របស់​ឪពុក​ម្នាក់​មាន​ជីវភាព​ខ្វះ​ខាត​ ប៉ុន្តែ​ចង់​ឲ្យ​កូន​ស្រី​មាន​អនាគត​ល្អ​និង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​ភារកិច្ច​ជា​ឪពុក​ដ៏​ល្អ​ម្នាក់។ ភាពយន្ត​នេះ​ជា​ស្នាដៃ​ដឹក​នាំ​របស់​លោក គូ​ ដារ៉ាចាន់ និង​គ្រប់​គ្រង​ផលិត​ដោយ​លោក ប៊ុន ចាន់និមល។

តារា​សម្ដែង លីម រដ្ឋា
អ្នក​ដឹក​នាំ​រឿង លោក គូ​ ដារ៉ាចាន់

គូស​បញ្ជាក់​ថា​នេះ​ជា​គម្រោង​មួយ​ទើប​តែ​បញ្ចប់​របស់​លោក លឹម​ រដ្ឋា ដែល​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ តារា​រូប​នេះ​ពិត​ជា​រវល់​សឹង​រក​ពេល​ដក​ឃ្លា​មិន​បាន។ ថ្មីៗ​នេះ​លោក​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង "ចិញ្ចៀន" ជា​រឿង​ខ្នាត​ធំ រឿង​ភាគ "ទីបញ្ចប់​នៃ​ស្នេហ៍" របស់​ផលិត​កម្ម LD រឿង "ធ្មប់"​ ទើប​ទទួល​បាន​ពាន​ភាពយន្ត​ឆ្នើម​ឆ្នាំ ២០១៨ និង​រឿងភាគ​​ "មិត្តឬស្យា" ព្រម​ទាំង​កំពុង​ថត​ភាពយន្ត​ថ្មីៗ​ជា​ហូរហែរ​ ខណៈ​រឿង "ទារុណ​កម្មខ្មោច​" ជិត​ដាក់​បញ្ចាំង​ក៏​មាន​វត្តមាន​របស់​តារា​រូប​នេះ​ផង​ដែរ៕

ទស្សនា​ភាពយន្ត​ខ្លី​ "សង​សុបិន​" ខាង​ក្រោម​នេះ៖​​

អត្ថបទ៖ ធារ៉ូ