Solari​ បរិយាយ​អំពី​អារម្មណ៍​របស់​ខ្លួន​ទាក់ទិន​នឹង​ការ​ឈ្នះ​ UCL ៤​ឆ្នាំ​ជាប់​គ្នា​របស់​ Real

  • 2019-02-11 12:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​ Real Madrid លោក Santiago Solari បាន​និយាយ​ក្នុង​សន្និសីទ​ UEFA ថា​ ខ្លួន​មាន​អារម្មណ៍​ថា​ កូន​ក្រុម​របស់​ខ្លួន​នឹង​អាច​សម្រេច​បាន​នូវ​ពាន​ UEFA Champions League ៤​ឆ្នាំ​ ជាប់​គ្នា​ ទោះបី​ជា​ការ​ចាប់​ផ្ដើម​រដូវ​កាល​មិន​សូវ​កាក់កប​ក៏​ដោយ។

នៅ​ពេល​សួរ​ពី​ចំណាប់​អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការ​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​ ៤​ឆ្នាំ​ជាប់​គ្នា​ លោក​ Solari បាន​ឆ្លើយ​វិញ​ថា​៖ " គ្មាន​អ្វី​មិន​អាច​ទៅ​រួច​សម្រាប់​ក្លឹប​ Real Madrid ទេ "។

ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្លឹប​អធិរាជ​ស​ហាក់​ដូច​ជា​មាន​ប្រវត្តិ​ល្អ​ប្រសើរ​ ដោយ​បាន​លើក​ពាន​លំដាប់​កំពូល​អឺរ៉ុប​នេះ​បាន​ ៣​ឆ្នាំ​ជាប់​គ្នា​។

ក្លឹប​ Real Madrid នឹង​ប៉ះ​នឹង​ក្លឹប​ហុល្លង់​ Ajax ក្នុង​ជំហាន​ដំបូង​នៃ​វគ្គ​ជម្រុះ​ ដែល​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​អាស្ត៊ែរដាំ​ ប្រទេស​ហុល្លង់​ក្នុង​យប់​ថ្ងៃ​ពុធ ម៉ោង​ ៣.០០ រំលង​អធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី