Scholes ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់ការ​ក្លឹប​នៅអង់គ្លេស​

  • 2019-02-11 14:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

កាល​ពី​ពេល​អម្បាញ់មិញ​នេះ អតីត​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ និង​ក្លឹប​ Manchester United លោក Paul Scholes ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់ការ​ក្លឹប​ Oldham Athletic ដែល​ជា​ក្លឹប​ក្នុង​លីគ​លំដាប់​ទី៤ របស់​ប្រទេស​អង់គ្លេស​។

រូប​ភាព៖ Sky Sports

លោក​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ Oldham ក្នុង​រយៈពេល​ ១​ឆ្នាំ​កន្លះ​ ដែល​នេះ​ជា​កុងត្រា​ដំបូង​បង្អស់​នៅអាជីព​របស់​បុរស​វ័យ​ ៤៤​ឆ្នាំ​រូប​នេះ​ ក្នុង​ការ​​ចូល​ធ្វើ​ជា​ការងារ​ដឹកនាំ​ក្រុម​បាល់ទាត់​។

មុន​នឹង​មាន​ការ​តែងតាំង​នេះ មាន​ក្ដី​ព្រួយបារម្ភ​ជា​ច្រើន​ ដោយសារ​តែ​ Scholes បាន​កាន់កាប់​នូវ​ចំណែក​ភាគ​ហ៊ុន​ ១០​% ក្នុង​ក្លឹប​ Salford City ដែល​ជា​ក្លឹប​លំដាប់​ ៥ ហើយ​កំពុង​ប្រឹងប្រែង​ក្នុង​ការ​ឡើង​មក​កាន់​លីគ​លំដាប់​ទី ៤។

តែ​ក្នុង​ការ​ជួប​ប្រជុំ​ថ្នាក់​ដឹកនាំ​លីគ​បាល់ទាត់​អង់គ្លេស​ EFL បាន​បញ្ជាក់​ថា​ Scholes មិន​មាន​បញ្ហា​ក្នុង​ដឹកនាំ​ក្លឹប​លីគ​លំដាប់​ ៤ Oldham ទេ​ ទោះ​ជា​គាត់​មាន​ភាគ​ហ៊ុន​ជាមួយ​ក្លឹប​ Salford City ក៏​ដោយ​។

បើ​តាម​សារព័ត៌មាន​ Sky Sports អតីត​កីឡាករ​ Manchester United ជំនាន់​ឆ្នាំ១៩៩២​ រូប​នេះ នឹង​មិន​អាច​ចុះ​កុងត្រា​យក​កីឡាករ​របស់​ក្លឹប​ Salford City ឬ​លក់​កីឡាករ​ឲ្យ​ក្លឹប​នេះ​ឡើយ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី