ដើមឈើកម្រ ៧ដើមអាយុកាលជាង ៤០០ឆ្នាំ ត្រូវចោរលួចពីសួនមួយក្នុងប្រទេសជប៉ុន

  • 2019-02-12 01:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចោរ​ម្នាក់​បាន​លួច​យក​ដើមឈើ​តូចៗ​ដ៏​កម្រ​ចំនួន ៧​ដើម​ដែល​មាន​តម្លៃ​ជាង ១៣​លាន​យ៉េន (១១៨ ០០០​ដុល្លារ) ចេញ​ពី​សួន​ច្បារ​មួយ​ក្នុង​អាណាខេត្ត Saitama ជិត​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

ក្នុង​ចំណោម​នោះ​មាន​ដើម​ឈើ​មួយ​ដើម​អាយុ​កាល​ជាង ៤០០​ឆ្នាំ​ជា​ប្រភេទ​ដើម Shimpaku ដែល​ត្រូវ​គេ​ត្រៀម​សម្រាប់​ចូល​រួម​ប្រកួត​កម្មវិធី​សម្រស់​ដើមឈើ​ជប៉ុន​នៅ​ក្នុង​ឆ្នាំនេះ។ យោង​តាម​ភរិយា​នៃ​ម្ចាស់​ដើម​ឈើ គឺ​អ្នក​ស្រី Fuyumi Limura ឲ្យ​ដឹង​ថា​តម្លៃ​នៃ​ដើម Shimpaku មួយ​តែ​ដើម​ថ្លៃ​ជាង ១០​លាន​យ៉េន​ទៅ​ហើយ (៩០ ០០០ដុល្លារ)។ អ្នក​ស្រី​បន្ថែម​ថា "យើង​ថែ​រក្សា​ដើម​ឈើ​ទាំង​នេះ​ប្រៀប​ដូច​ជា​កូន​ៗ​អញ្ចឹង វា​គ្មាន​ពាក្យ​នឹង​ពណ៌នា​អារម្មណ៍​របស់​យើង​នោះ​ទេ។”

ជាមួយ​គ្នា​ដែរ ចោរ​ដែល​បាន​លួច​ដើម​ឈើ​ទៅ​នោះ ត្រូវ​បាន​គេ​ជឿ​ថា​ជា​អ្នក​ជំនាញ​ដែល​អាច​កំណត់​បាន​ពី​ដើមឈើ​ដ៏​មាន​តម្លៃ​ចេញ​ពី​សួន​ច្បារ​ទំហំ ៥ ០០០ហិកតា​ដែល​មាន​ដើម​ឈើ Bonsai ជាង​៣០០០​ដើម៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន