សំបុត្រ​មើល U22 ​កម្ពុជា ​តម្លៃ​១​ម៉ឺន​និង​៥​ពាន់​រៀល

  • 2019-02-12 02:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​តម្លៃ​សំបុត្រ​ចូល​មើល​ការ​ប្រកួត AFF U22 Championship 2019 ​ហើយ ដោយ​មាន​តម្លៃ​១​ម៉ឺន​រៀល ​និង​៥​ពាន់​រៀល។

រូបភាព៖ FFC

2019 AFF U-22 Youth Championship កម្ពុជា​នៅ​ពូល B ជា​មួយ​ប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ​និង​ម៉ាឡេស៊ី​។ ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​សំបុត្រ​ចូល​រួម​ទស្សនា​វិញ ​ចាប់​បើក​លក់​នៅ​ថ្ងៃ​ទី​១៤​ ខាង​មុខ​នេះ វេលា​ម៉ោង​៩​ព្រឹក​ត​ទៅ។ ​​ស្ថានីយ​ទូរទស្សន៍ MY TV និង CTN ទទួល​បាន​សិទ្ធិ​ផ្សាយ​ផ្ទាល់​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ 2019 AFF U-22 Youth Championship ​នេះ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ